ខេត្តរតនគិរី៖ សត្វផ្សោតមួយក្បាលត្រូវបានគេប្រទះឃើញងាប់នៅលើឆ្នេរខ្សាច់ហើយក៏រាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះទ្រុងចុះធ្វើការពិនិត្យ។
ការប្រទះឃើញសត្វផ្សោតងាប់លើឆ្នេរខ្សាច់នោះគឺនៅវេលាម៉ោង១១ៈ០០នាទីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចភូមិក្បាលកោះ សង្កាត់កោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ។
ក្រោយពីទទួលដំណឹងភ្លាមកម្លាំងប៉ុស្តិ៍ក៏បានសហការជាមួយកម្លាំងប្រជាការពារ ចុះទៅត្រួតពិនិត្យភ្លាមៗហើយប្រទះ ឃេីញសត្វផ្សោតងាប់នៅឆ្នេរខ្សាច់នោះមែន បុន្តែសមត្ថកិច្ចដែលចុះពិនិត្យនោះមិមទាន់បានបញ្ជាក់ពីមូលហេតុនៃការងាប់របស់សត្វផ្សោតនេះនៅឡើយ គឺរង់ចាំការពិនិត្យរបស់មន្ត្រីជំនាញ៕
...