ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉កស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ បុរស​ម្នាក់​បានបាត់បង់ជីវិតភ្លាមៗ​នៅនឹងកន្លែង កើតហេតុ ឯ​ម្នាក់ទៀត​រងរបួស​ដោយ​សា​រថយន្តបុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧-៣៨ ត្រង់ចំណុច​ភូមិ​អូរ​ក្រាំង​អិ​ល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៧ខែមករា ឆ្នាំ២០២២។​

មន្រ្តីនគរបាលចរាចរណ៍ស្រុកសំរោងទងបានឲ្យដឹងថា 

​ ​មុន​ពេលកើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ដេលីម ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១D-៧៨៣៧ សណ្ដោង​រ៉ឺម៉ក ដែលម៉ូតូនេះបើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ផៃ ភារៈ អាយុ​៣៩​ឆ្នាំ និងមាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ផៃ ស៊ី​នឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។ អ្នក​ទាំងពី​រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង បើកបរ​ពី​លិចទៅ​កើត ។ លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​រថយន្ដ​មួយគ្រឿង ម៉ាក​ម័​រ​នី​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BM-៨១៣៥ ដែល​កំពុង​បើកបរ​ពី​កើ​តទៅ​លិច បញ្ច្រាសទិស​គ្នា បណ្តាលឱ្យ​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​ស្លាប់ និង​អ្នករួមដំណើរ​រងរបួសធ្ងន់។ ចំណែក​អ្នកបើករថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​ ត្រូវបានសមត្ថកិច្ចជំនាញចុះទៅវាស់វែងនិងយកយានជំនិះ២គ្រឿងនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយពេលក្រោយ។ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅទៅធ្វើបុណ្យតាមប្រពៃណី៕​

ដោយ÷ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print