គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបចំពិធីសន្និបាតបូកសរុបការងារអភិវឌ្ឍសង្កាត់ពីឆ្នាំ២០១៧-២០២២

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបចំពិធីសន្និបាតបូកសរុបការងារអភិវឌ្ឍសង្កាត់ពីឆ្នាំ២០១៧-២០២២​ និងទិសដៅ​ការងារ​អភិវឌ្ឍ​​សង្កាត់​ពីឆ្នាំ​២០២២-២០២៧​ នៅទីស្នាក់ការគណៈបក្សសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ម៉ម​ ប៊ុនហេង ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ​ ឯកឧត្ដម សាផុន វឌ្ឍនៈ ប្រធានក្រុមការងារ​ចុះ​ជួយ​សង្កាត់គោកឃ្លាង
លោក ម៉ូវ​ ម៉ានិត​ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ​សែនសុខ លោស្រី ឈាន​ សុខេន​ អនុប្រធានប្រចាំករ​គណបក្សខណ្ឌ និងមានការអញ្ជើញចូលរួមពី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្សខណ្ឌ លោក លោកស្រីជាក្រុមការងារចុះជួយខណ្ឌ-សង្កាត់ និងប្រធាន អនុប្រធានសាខាបក្ស យុវជនបក្ស សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សរុបចំនួនប្រមាណ១៥០នាក់។ ក្រោយពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍសង្កាត់ និងកម្មវិធីនយោបាយ អង្គសន្និបាតនាថ្ងៃនេះទទួលបានលទ្ធផលដូចខាងក្រោម៖
១-អង្គសន្និបាតបានសម្រេចគាំទ្រលើរបាយការណ៍ដែលបានអនុវត្តរយៈពេល៥ឆ្នាំកន្លងមក និងបន្តគាំទ្រកម្មវិធីអភិវឌ្ឍសង្កាត់រយៈពេល៥ឆ្នាំបន្ត ដោយសំលេងគាំទ្រ១០០% ក្នុងអណត្តិទិ៥។
២-ប្រកាសសមាសភាពបេក្ខភាពដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អណត្តិទី៥៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print