រដ្ឋបាលខេត្តឧត្ដរមានជ័យ មានកិត្តិយសសូមជូនដំណឹង ស្ដីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣(ដូសជំរុញ) ក្នុងទូទាំងខេត្តឧត្ដរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ : រដ្ឋបាលខេត្តឧត្តរមានជ័យមានកិត្តិយសសូមប្រគេន និងជម្រាបជូនដំណឹងដល់ព្រះថេរានុថេរៈគ្រប់ ព្រះអង្គ បងប្អូនប្រជាពលរដ្ឋ បងប្អូនប្រជាពលករ មាតា បិតា អាណាព្យាបាល ព្រមទាំងសាធារណជន ទាំងអស់ដែលមានទីលំនៅ ឬកំពុងបំពេញការងារក្នុងខេត្តឧត្តរមានជ័យទាំងអស់ឱ្យបានជ្រាបថា កន្លងមក ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងគ្រប់វ័យពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តឧត្តរមានជ័យបានចាក់វា៉ក់សាំងជូនបងប្អូនប្រជាពលរដ្ឋ និង កុមារ-យុវវ័យទទួលបានលទ្ធផលគួរជាទីមោទនៈ។

ចំពោះមុខនេះ ដើម្បីធានាបាននូវ “ភាពសុំសហគមន៍រឹងមាំពិតប្រាកដមួយ* រដ្ឋបាលខេត្តនឹងបន្ត យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រគេន-ជូនព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ បងប្អូនប្រជាពលករ ដែលទើបវិលត្រឡប់ សាធារណជន និងកុមារ យុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅដែលមានទី លំនៅ ឬកំពុងបំពេញការងារក្នុងខេត្តឧត្តរមានជ័យទាំងអស់ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានគ្រប់ ចំនួន (២ដូស) ហើយមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី៣ (ដូសជំរុញ) សូមអញ្ជើញ មកទទួលយកការចាក់ដួសទី៣ (ដូសជំរុញ) ក្រោមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ ដោយពេលព្រឹកចាប់ពីម៉ោង ៨.០០នាទីដល់ម៉ោង ១១.០០ នាទី និងពេលរសៀលចាប់ពីម៉ោង ១៤.០០នាទីដល់ម៉ោង ១៧.០០នាទី ទៅតាមទីកន្លែងដូចតារាងខាងក្រោមមានកំណត់ ៖
អាស្រ័យដូចបានជម្រាបប្រគេន-ជូនខាងលើ សូមព្រះថេរានុថេរៈគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋ បងប្អូនប្រជាពលករ សាធារណជន និងមាតា បិតា អាណាព្យាបាលទាំងអស់ជ្រាប និងសូមអញ្ជើញទៅ ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដួសទី៣ (ជួសជំរុញ) តាមទីដែលបានកំណត់ខាងលើកុំបីខាន។ ចំពោះព័ត៌មានលម្អិតបន្ថែមសូមទំនាក់ទំនងដោយផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋានដែលនៅគៀកបំផុត៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print