ខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសជនជាតិចិនម្នាក់មិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវខ្មាន់កាំភ្លេីងបាញ់ប្រហារជាច្រេីនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ដែលអំពើឃាតកម្មនេះគេសង្ស័យថាជារឿងគំនំុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីយប់​ថ្ងៃទី៩​ ខែមករាឆ្នាំ២០២២ ស្ថិតនៅចំណុច
សណ្ឋាគារ ស៊ីធីខមហ្វត ក្នុងភូមិចម្ការឱឡឹក២ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ Zhao song ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិចិន។ ចំណែកប្រពន្ធឈ្មោះ TRAN THANH PHUON J THAO អាយុ៣៨ឆ្នាំ ជាជនជាតិវៀតណាម។ ជនរងគ្រោះបើកបររថយន្ដម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2W-8261 ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ ជនរងគ្រោះបានបើករថយន្តមកពីហូបបាយមកសណ្ធាគារវិញ ពេលមកដល់កន្លែងកើតហេតុ សន្តិសុខបានបើកទ្វារឱ្យរថយន្តជនរងគ្រោះចូលកន្លែងចត ប៉ុន្តែទ្វារគាំងមិនអាចបេីកបាន។ បន្តិចក្រោយមកក៏មានជនសង្យ័យបានដើរមកជិតជនរងគ្រោះឋហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះបណ្ដាយឱ្យស្លាប់នៅនឹងកន្លែងកើតហេតុដោយត្រូវចំពោះចំនួន៥គ្រាប់និងចំដៃខាងឆ្វេងចំនួន៣គ្រាប់ ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្យ័យបានជិះម៉ូតូមិនស្គាល់ម៉ាកគេចខ្លួនបាត់ទៅ។
បច្ចុប្បន្ន សពជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យដើម្បីធ្វើកោសល្យវិច័យ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print