ក្រុមការងារចុះជួយមូលដ្ឋានស្រុកជើងព្រៃ ជួបសំណេះសំណាលជាមួយពលរដ្ឋ និងនាំយកអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅចែកជូនប្រជាពលរដ្ឋទីទ័លក្រចំនួន១០៧គ្រួសារ

ចែករំលែក៖

ភ្នំពេញ: នៅថ្ងៃទី៨ ខែមករា ២០២២ លោកបណ្ឌិត មុឹង មករា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញចុះសំណេះសំណាលនិងនាំយកអំណោយរបស់លោកបណ្ឌិតហ៊ុន ម៉ាណែតនិងភរិយាទៅចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រផងដែរ។

ពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លា របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី សម្រាប់ចែកជូនប្រជាពលរដ្ឋទីទ័លក្រចំនួន១០៧គ្រួសារ ក្នុងឃុំទាំង១០ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាមនោះ រួមមានរទេះជនពិការចំនួន៧គ្រឿង, ថវិកាជូនគ្រួសារក្រីក្រ១០៧គ្រួសារក្នុងមួយគ្រួសារទទួលបានប្រាក់២០,០០០៛ និងមានអង្ករ មីជាតិ ទឹកសុទ្ធកម្ពុជា ត្រីខ ប្រេងឆា ទឹកត្រី ទឹកសុីអុីវ អំបិល ស្ករស ប៊ីចេង
ជែលលាងដៃ ថ្នាំប៉ារ៉ា កន្ទេលបត់ មុងភួយ ។ ជាមួយគ្នានោះគណៈអធិបតីក៏បានប្រគេនសម្ភារនិងគ្រឿងបរិភោគមួយចំនួនជូនព្រះចៅអធិការវត្តឫស្សីជ្រោយ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរឯកលោកបណ្ឌិត ម៉ឹង មករា បានផ្តាំផ្ញើការសួរសុខទុក្ខពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល សូមឱ្យក្រុមការងារគ្រប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីបម្រើការងារ និងដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ព្រោះគណបក្សប្រជាជនកម្ពុជា ប្រសូតឡើងពីប្រជាជន និងធ្វើដើម្បីប្រជាជន។  ក្រោមការដឹកនាំរបស់រូបលោកផ្ទាល់និងមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើនក្នុងការជួយដល់កិច្ចការមនុស្សធម៌មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ រួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print