ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦, តំណាង អគ្គនាយកដ្ឋានរតនាគារជាតិបានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា និងការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល និង សេចក្តីព្រាង ប្រកាសបង្កើតក្រុមការងារបច្ចេកទេស រៀបចំ និង កែទម្រង់គ្រឹះស្ថានសាធារណៈរដ្ឋបាល និងសហគ្រាសសាធារណៈ៕
ដោយ៖ សុខ ខេមរា
...