ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់សិស្ស និស្សិតខេត្តសៀមរាប ជ្រាបថា៖ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២០០កន្លែង ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តសៀមរាប សម្រាប់ឆ្នា សិក្សា២០២១-២០២២ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា, ចំពោះសាធារណៈជន សិស្ស និស្សិត មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលមានចំណាប់អារម្មណ៍ទទួលអាហារូបករណ៍ខាងលើ អាចធ្វើការជ្រើសរើសជំនាញណាមួយដែលមាននៅក្នុងតារាង និងបញ្ជូនឈ្មោះមកការិយាល័យកសាងសមត្ថភាព នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តសៀមរាប ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសិស្ស និស្សិតខេត្តសៀមរាបទាំងអស់ជ្រាបជាព័ត៌មាន៕