ភ្នំពេញ : ចាប់ពីថ្ងៃទី១២-១៨ ខែមករា ឆ្នាំ២០២២ បណ្តាខេត្តស្ថិតនៅក្នុងភូមិសាស្រ្តជួរភ្នំដងរែក និងខ្ពង់រាបឦសាន ធ្លាក់ត្រជាក់ដល់ ១៥អង្សាសេ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២។
ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននឹងរំកិលចុះមកក្រោម គ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងល្បឿនបង្គួរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៥-១៨ ºC – -សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– បណ្តាខេត្តស្ថិតនៅក្នុងភូមិសាស្រ្តជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមានឹងអាច ធ្លាក់ចុះមកនៅក្នុងរង្វង់ ១៥°C ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C –
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC
យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ : សុខ ខេមរា