រថយន្តមន្ទីរព្យាបាលសុខហេង​ អង្គស្នួលបេីកបញ្ច្រាសទិសបុកម៉ូតូសិស្សសាលារបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងប្រុសសិស្សសាលាម្នាក់រងរបួសធ្ងន់​ត្រូវបានរថយន្តសង្គ្រោះឯកជនដឹកទៅព្យាបាលភ្លាមៗ​ ខណៈជិះម៉ូតូចេញពីសាលាត្រូវរថយន្តមន្ទីរសម្រាលព្យាបាល​ សុខហេង​ អង្គស្នួល​ ដឹកអ្នកជំងឺទៅព្យាបាលបេីកបញ្ច្រាសទិសចរាចរណ៍ជ្រុលបុក​ កាលពីវេលាម៉ោង១១​ ព្រឹកថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២២​ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញក្មេងប្រុសម្នាក់ជិះម៉ូតូម៉ាកឃ្លីក​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1IE 80 61 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមន្ទីរសម្រាកព្យាបាល​ សុខហេង​ អង្គស្នួល​ បេីកបញ្ច្រាសទិសដៅចរាចរណ៍ប្រញាប់ដឹកអ្នកជំងឺម្នាក់ទៅមន្ទីរពេទ្យលោកសង្ឃ​ ហេីយបានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជនមកទទួលយកទៅព្យាលបាល​ ចំពោះអ្នកជំងឺនៅក្នុងរថយន្តមន្ទីរសម្រាកព្យាបាលសុខហេង​ អង្គស្នួល​ត្រូវបានហៅរថយន្តមួយគ្រឿងទៀតមកបន្តយកទៅព្យាបាល​ ដោយឡែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាសវែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print