សមត្ថកិច្ចឃាត់ខ្លួនជនល្មោភកាមចូលទៅលួចថតរូបអាក្រាតកាយនារីម្នាក់នៅក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែង

ចែករំលែក៖

ខេត្តកណ្តាល ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសល្មោភកាមម្នាក់ដែលយកទូរស័ព្ទដៃ ចូលទៅថតរូបអាក្រាតកាយរបស់នារី វ័យ២០ឆ្នាំម្នាក់នៅក្នុងបន្ទប់ទឹកមួយកន្លែងស្ថិតនៅផ្ទះជួលក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានវ័យ២០ឆ្នាំ។ ចំណែកជនសង្ស័យមានឈ្មោះ អិន ធី ហៅខ្លី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅពេលកើតហេតុ ជនរងគ្រោះកំពុងតែងូតទឹកស្រាតនៅក្នុងបន្ទប់ទឹកប្រើរួមគ្នា។ ពេលនោះស្រាប់តែជនសង្ស័យដែលស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នាបានចូលបន្ទប់ទឹកជាប់គ្នាជាមួយជនរងគ្រោះ ហើយបានដាក់ទូរស័ព្ទលួចថតរូបភាពតាមប្រហោងឥដ្ឋ។ ពេលនោះ ជនរងគ្រោះឃើញទូរស័ព្ទ ក៏ទាញយកហើយឆែកមើលឃើញរូបអាក្រាតកាយរបស់ខ្លួននាងជាប់ក្នុងទូរស័ព្ទរបស់ជនសង្ស័យ។ ភ្លាមនោះជនសង្ស័យបានសុំទូរស័ព្ទពីជនរងគ្រោះវិញ ហើយបានសុំទោសជនរងគ្រោះនិងលុបរូបភាពចេញ ពីក្នុងទូរស័ព្ទជនសង្ស័យវិញ។
បន្ទាប់មក ជនសង្ស័យបានទៅធ្វើការបាត់ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកហូរ ហើយពេលជនសង្ស័យចេញពីធ្វើការវិញក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់វិធានការតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print