របាយការណ៍មួយបានបង្ហាញឱ្យដឹងថា Bayern Munich គឺជាក្លិបជើងឯកតែមួយគត់ពីលីកកំពូលទាំង៨របស់អឺរ៉ុបដែលរកប្រាក់ចំណេញក្នុងរដូវកាលឆ្នាំ ២០២០-២០២១ ខណៈដែលជំងឺរាតត្បាតកូវីដ-១៩បានវាយប្រហារបាល់ទាត់នៅតំបន់អឺរ៉ុប។ របាយការណ៍នេះត្រូវបានបង្ហាញដោយ KPMG Football Benchmark ដែលបានវិភាគហិរញ្ញវត្ថុរបស់ម្ចាស់ជើងឯកនៃប្រទេសអង់គ្លេស, អេស្ប៉ាញ, អាល្លឺម៉ង់, អ៊ីតាលី, បារាំង, ហូឡង់, ទួរគី និងព័រទុយហ្គាល់។
ទន្ទឹមនឹងនេះដែរក្រុមជើងឯក Premier League ក្លិប Manchester City គឺជាក្លិបតែមួយគត់ដែលឃើញប្រាក់ចំណូលរបស់ពួកគេកើនឡើងបើធៀបនឹងរដូវកាលមុន។ Man City បានចុះបញ្ជីប្រាក់ចំណូលសរុបចំនួន៦៤៤លានអឺរ៉ូដែលជាតួលេខខ្ពស់បំផុតក្នុងចំណោមក្រុមឈ្នះពានរង្វាន់លីកទាំង៨រួមមាន Bayern, Atletico Madrid, Ajax, Sporting Lisbon, Lille, Inter Milan និង Besiktas ។
ប្រាក់ចំណូលរបស់ Man City ដែលជួយដោយប្រាក់រង្វាន់ពីការឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League និងបង្កើនប្រាក់ចំណូលពីការផ្សាយគឺ៩៦លានអឺរ៉ូខ្ពស់ជាងឆ្នាំ២០២១៩-២០២០ និងច្រើនជាងឆ្នាំ២០១៨-២០១៩ ដែលជារដូវកាលមុនការឆ្លង Covid-19 មកដល់។
ប្រាក់ចំណេញ ២០២០-២០២១ របស់ក្លិប Bayern Munich បន្ទាប់ពីបង់ពន្ធគឺមានប្រមាណ១.៨លានអឺរ៉ូ។ ទន្ទឹមនឹងនេះដែរក្រុមជើងឯក Serie A ក្លិប Inter Milan បានកត់ត្រាការខាតបង់សុទ្ធចំនួន២៤៥.៦លានអឺរ៉ូក្នុងឆ្នាំ ២០២០-២០២១ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានដោយក្លិបបាល់ទាត់អ៊ីតាលី។
ចំណែកក្រុមជើងឯកអេស្ប៉ាញ Atletico Madrid បានបាត់បង់ប្រាក់សុទ្ធ១.៨លានអឺរ៉ូក្នុងឆ្នាំ២០១៩-២០២០ ទៅ១១១.៧លានអឺរ៉ូក្នុងរដូវកាល២០២០-២០២១។ ទោះបីជាប្រាក់ចំណូលរបស់ Man City បានកើនឡើងក៏ដោយ ក្លិបក៏បានកត់ត្រាការចំណាយសុទ្ធចំនួន២៩៤លានអឺរ៉ូលើការផ្ទេរ និងមានវិក្កយបត្រប្រាក់ឈ្នួលដ៏ធំបំផុតមួយនៅក្នុងបាល់ទាត់ (៣៥១.៤លានអឺរ៉ូ ក្នុងឆ្នាំ២០១៨-២០១៩)។
ម្ចាស់ជើងឯកអង់គ្លេសក៏មានតម្លៃទីផ្សារក្រុមខ្ពស់បំផុតនៅលើពិភពលោកផងដែរគឺ១,២៣៧ពាន់លានអឺរ៉ូ ដោយ Manchester United និង Chelsea គឺជាក្លិបតែមួយគត់ដែលមានទីផ្សារហិរញ្ញវត្ថុលើសពីពាន់លានអឺរ៉ូ ៕
(រូបភាព ៖ BBC Sport)