រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ទូទាំងខេត្ត និងសម្ពោធអគារសិក្សា ៣ខ្នង ១៣បន្ទប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង : យោងតាមប្រភពពី ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ តំណាងទូទាំងខេត្ត និងសម្ពោធអគារសិក្សា ៣ខ្នង ១៣បន្ទប់ ជាជំនួយរបស់អង្គការ (Plan)។

សូមបញ្ជាក់ថា, មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការ​ Plan លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់។ ដែលរៀបចំឡើងនៅនៅអនុវិទ្យាល័យកាំងចាម ស្ថិតក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។

ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ នេះ លោក ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសិល្បធម៍ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចំរើន ហើយជាពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អនុវិទ្យាល័យកាំងចាម ថវិកាចំនួន ១លានរៀល សាលាបឋមសិក្សាកាំងចាម ថវិកាចំនួន ៥០ម៉ឺនរៀល និងជូនសិស្សានុសិស្ស តាមវិទ្យាល័យ និងអនុវិទ្យាល័យចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅ ៤ក្បាល និងប៉ិច ២ដើមនិងថវិកា ៥.០០០រៀល៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print