ជិះម៉ូតូប្រដេញគ្នាទៅសាលារៀនជ្រុលទៅបុករថយន្តកូរ៉េឈប់ស្ងៀមពីក្រោយ បណ្តាលឱ្យរងរបួស៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវសិស្សចំនួន៣នាក់បានទទួលរងរបួសធ្ងន់និងស្រាល បន្ទាប់ពីបានជិះម៉ូតូប្រដេញគ្នាទៅសាលារៀន ហើយជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េដែលកំពុងឈប់ស្ងៀមប្របចិញ្ចើមផ្លូវ កាលពីវេលាម៉ោង១២និង៣៥នាទី រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ទាំងភាគីរងគ្រោះ ទាំងភាគីខាងរថយន្ត សុទ្ធតែជាអ្នករស់នៅក្នុងភូមិជាមួយគ្នា ក្នុងភូមិកើតហេតុ ។ មុនពេលកើតហេតុ ក្មេងរងគ្រោះទាំង៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-1503 ពីជើង ទៅត្បូងឆ្ពោះទៅសាលារៀនពងទឹកដោយបើកប្រដេញគ្នាជាមួយម៉ូតូសិស្សសាលាដូចគ្នាមួយគ្រឿងទៀត។ ពេលជិះមកដល់ចំណុចកើតហេតុគេចមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-2340 ដែលកំពុងឈប់ស្ងៀមនៅប្របចិញ្ចើមផ្លូវដើម្បីបូមទឹកប្រឡាយ បណ្តាលឲ្យបោកផ្ទប់រងរបួសធ្ងន់២នាក់គឺ ប្រុស១នាក់ ស្រី១នាក់ ចំណែកក្មេងស្រី១ នាក់ទៀតរងរបួសស្រាល។ បន្ទាប់ពី
កើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print