កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគរបាលស្រុកព្រៃឈរ ស្រុកកងមាសនិងស្រុកស្រីសន្ធរ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយបានការអនុញ្ញាតពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកងមាស និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៣នាក់ ក្នុងនោះមានស្រី០១នាក់៖
១-ឈ្មោះ ខាន់ សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ជាមុខសញ្ញាមានថ្នាំញៀនចំនួន០៩កញ្ចប់ ។
២-ឈ្មោះ សន តេង ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកក្រួស ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។
៣-ឈ្មោះ អុីន ប៊ុនរ័ត្ន ហៅ ផ្លោក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលេងភ្លេង មានទីលំនៅភូមិ
អន្ទង់ស ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន០២កញ្ចប់ ។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១១កញ្ចប់ និងទូរស័ព្ទដៃចំនួន៤គ្រឿង។
ករណីនេះជនសង្ស័យត្រូវបាននរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print