លោកនាយកវិទ្យាល័យស្វាយរៀងទទួលអំណោយដ៍ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ភារ:សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង: លោកយស់ពៅ នាយកវិទ្យាល័យស្វាយរៀងទទួល
អំណោយដ៍ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
សម្ភារ:សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។

ពិធីប្រគល់នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២២ក្រោមអធិបតី លោកម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀងនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា ព្រមទាំង  លោក លោកស្រីដែលជាសមាជិក សមាជិកាគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។

លោកម៉ែន វិបុល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងជាបន្តបន្ទាប់ ហើយកាកបាទក្រហមកម្ពុជាតែងតែបានផ្តល់ជូនសម្ភារអនាម័យ មានដូចជា អាល់កុល ម៉ាស់ និងជែលលាងដៃ ខិត្តប័ណ្ណផ្សេងៗ ដល់សាខាខេត្តស្វាយរៀង ដែលជាខេត្តមួយជាប់ច្រកព្រំដែន និងមានប្រជាពលរដ្ឋធ្វើចំណាកស្រុកច្រើនប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ខ្លាំង ។

លោកក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំង លើកទី ៣ ឬដូសជម្រុញត្រូវនាំគ្នាទៅចាក់ឲ្យបានគ្រប់ដូសដើម្បីការពារជំងឺកូវីដ-១៩ ពិសេសប្រភេទបម្លែងថ្មី អូមីក្រុង។

ក្នុងឪកាសនោះ លោកយស់ពៅ នាយកវិទ្យាល័យស្វាយរៀងក៏ដូចជា
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យស្វាយរៀងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀងនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
ដែលបាននាំនូវអំណោយដ៍ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភសម្ភារ:ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដល់វិទ្យាល័យស្វាយរៀងរួមមាន÷ជែលលាដៃចំនួន:២៥កេស ស្មើនឹង៤០០ដបនិង
ម៉ាសចំនួន:១០០០០ ម៉ាស់ផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print