អតីតមន្ត្រីក្រសួងការពារជាតិអាមេរិក ស្នើត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយរុស្ស៊ី

ចែករំលែក៖

លោកស្រី Evelyn Farkas អតីតជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានលើកឡើងថា អាមេរិកគួរតែត្រៀមលក្ខណៈដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ី ។ ទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវតែជ្រៀតជ្រែកដោយយោធា ប្រសិនបើទីក្រុងមូស្គូវាយប្រហារឈ្លានពានអ៊ុយក្រែននោះ។ លោកស្រី Evelyn Farkas ជាជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការរុស្ស៊ី អ៊ុយក្រែន និងអាស៊ី អឺរ៉ុប តាំងពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ ក្រោមរដ្ឋកាលដឹកនាំរបស់អតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា ។ នៅក្នុងអត្ថបទដែលបានផ្សព្វផ្សាយនៅលើទស្សនាវដ្តី Defense One លោកស្រី Evelyn Farkas បានលើកឡើងថា រុស្ស៊ីអាចនឹងវាយប្រហារ អ៊ុយក្រែនក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ កាលពីសប្តាហ៍កន្លងមកមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីបានជួបពិភាក្សាគ្នា ប៉ុន្តែកិច្ចពិភាក្សានោះបរាជ័យ ។ លោកស្រី Farkas បានចោទប្រកាន់រុស្ស៊ីមិនគោរពច្បាប់អន្តរជាតិ ហើយបានបញ្ជូនកម្លាំងទាហានទៅកាន់ប្រទេសកាហ្សាក់ស្ថាន ។ សកម្មភាពទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា រុស្ស៊ីអាចនឹងបញ្ជូនកម្លាំងទាហានទៅវាយប្រហារប្រទេសអ៊ុយក្រែនផងដែរ៕ ដោយសាធិ

...

រូបថត៖TASS.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print