ហ្វីលីពីនអនុវត្តយុទ្ធសាស្ត្រ «អ្នកមិនចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យជិះរថយន្ត»

ចែករំលែក៖

 ក្រសួងចរាចរណ៍ដឹកជញ្ជូន ហ្វីលីពីន កាលពីថ្ងៃទី១២ខែមករា បានប្រកាសពីគោលនយោបាយ «អ្នកមិនចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យធ្វើដំណើរតាមរថយន្តនោះឡើយ» ស្ថិតនៅក្នុងទីក្រុងម៉ានីល ជាតំបន់ដែលមានករណីឆ្លងកូវីដ-១៩ ទ្រង់ទ្រាយធំ។ តាមច្បាប់ថ្មីអ្នកដំណើរមិនទាន់ចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈនោះឡើយ ខណៈដែលករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ អ្នកបើកបររថយន្តក្រុង អាកាសចរណ៍ និងកប៉ាល់នៅដែនសមុទ្រ គឺអនុញ្ញាតឱ្យតែអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ ។ រដ្ឋមន្ត្រីក្រសួងចរាចរណ៍ដឹកជញ្ជូនហ្វីលីពីន លោក Artemio Tuazon បានឱ្យដឹងថា គោលនយោបាយទប់ស្កាត់កូវីដ-១៩ ខាងលើនឹងចូលជាធរមានចាប់ពីថ្ងៃទី១៧ខែមករាឆ្នាំ២០២២ គឺទុកពេលវេលាឱ្យពលរដ្ឋត្រៀមលក្ខណៈ។ តាមច្បាប់អ្នកដំណើរទាំងអស់នៅទីក្រុងម៉ានីល គឺត្រូវតែបង្ហាញលិខិតចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់ពីក្រសួងសុខាភិបាលក្នុងករណីចាំបាច់។ រដ្ឋមន្ត្រីក្រសួងចរាចរណ៍ដឹកជញ្ជូនលោក Arthur Tugade បានបញ្ជាក់ថា គោលនយោបាយខាងលើសមស្របទៅនឹងបទបញ្ជារបស់ប្រធានាធិបតី Rodrigo Duterte ដើម្បីទប់ស្កាត់អ្នកមិនទាន់ចាក់វ៉ាក់សាំងធ្វើដំណើរ។ ហ្វីលីពីនប្រឈមនឹងការឆ្លងរាលដាលជាទ្រង់ទ្រាយធំ រយៈពេល២៤ម៉ោងកន្លងមក ប្រទេសនេះរកឃើញករណីឆ្លងកូវីដ-១៩ រហូតដល់ទៅជាង៣២ពាន់នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបជាង៣លាននាក់។ ចំណែកការចាក់វ៉ាក់សាំងវិញ មកទល់ពេលនេះមានពលរដ្ឋជាង៥២លាននាក់បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ស្មើនឹង៤៨% ក្នុងចំណោមពលរដ្ឋ ១១០ លាននាក់៕ ដោយសាធី
ប្រភពរូប៖Inquirer


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print