ត្រីកំពុងត្រូវប៉ាន់សម្រាប់អ្នកធ្វើត្រីឆ្អើរ តែត្រីប្រហុកធ្លាក់ថ្លៃជាងឆ្នាំមុន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅរដូវ​ធ្លាក់​ខ្យល់ ទឹក​ស្រក​ ជាពិសេសនៅពាក់កណ្តាលខែមករានេះ ត្រី​ចាប់ផ្តើម​សម្បូរ។ ជាមួយនេះរដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ កាលពី​ថ្ងៃ​ទី​ ៦ មក​រា បាន​ជូនដំណឹង​ពី​ត្រី​ត្រូវ​ម្តងទៀត​ចាប់​ថ្ងៃ​ទី ​៩ ដល់​ ១៤ ខែមករា។
ករណីនេះធ្វើឲ្យប្រជាពលរដ្ឋ​មមាញឹក​នៅ​ក្នុង​ការ​ធ្វើ​ផ្អក ប្រហុក ​និង​ត្រីឆ្អើរ​ទុក​សម្រាប់​ទុកហូប និងនិងលក់ផ្គត់ផ្គង់​ជីវភាពកាន់តែប្រសើរ។
ដោយឡែកនៅតាមដងទន្លេសែនក្នុងខេត្តកំពង់ធំ ប្រជាពលរដ្ឋក្នុងសហគមន៍នេសាទក៏ចាប់ផ្តើមនាំគ្នាធ្វើផ្អក ប្រហុក ​និង​ត្រីឆ្អើរ ត្រៀមទុកលក់ផងដែរ។
ស្រ្តីវ័យកណ្តាលម្នាក់ រស់​នៅតាម​ដង​ទន្លេ​សែន ក្នុង​ខេត្តកំពង់ធំនេះ
ដែលមានជំនាញខាងធ្វើត្រីឆ្អើរលក់ជិត២០ឆ្នាំមកហើយនោះបានមានប្រសាសន៍ថាក្នុង​រដូវ​ត្រី​ត្រូវ​នេះ គាត់ធ្វើ​ត្រីឆ្អើរ​បាន​ក្នុង​ ១ ​ថ្ងៃ​ៗ ចាប់ពី ២០ គីឡូក្រាម ទៅ​ជាង ១០០ គីឡូក្រាម ទៅ​តាម​ថ្ងៃ​ណាដែល​មាន​ត្រី​តិច​ ឬ ច្រើន ។ ក្រៅពីធ្វើ​ត្រីឆ្អើរ អ្នកស្រី​ធ្វើប្រហុក ផ្អក និង ត្រីងៀត សម្រាប់ទុកលក់ផង​ដែរ ។
គាត់ថា ​សម្រាប់ត្រីឆ្អើរ​ ជា​ត្រីចង្វារមូល អាចលក់​បាន​មួយ​ចង្កាក់ ជាង១០០០រៀល និងបើ​ត្រីធំ​ៗ ជាងនេះលក់​មួយ​ចង្កាក់ ចាប់ពី ២០០០ ទៅ ៥០០០ រៀល ។ មុខរបរធ្វើត្រីឆ្អើរ លក់ អាច​ជួយទ្រទ្រង់ជីវភាពគ្រួសារគាត់បាន​ល្អប្រសើរ ។
ដោយឡែកសម្រាប់សហគមន៍​នានា​ជាពិសេសក្នុង នៅឃុំផាត់​សណ្តាយ ស្រុកកំពង់ស្វាយជាដើមតែងតែ​ចុះ​កែ​ច្នៃ​ត្រី​តាម​ទម្លាប់​នេះ​ស្ទើ​រគ្រប់កន្លែង នៅ​ក្នុង​នោះ​មាន​សហគមន៍​ទួល​នាង​សាវ​ផ្លូវ​លួងជាដើម។ ក្រៅពីប្រកបការងារស្រែចម្ការពួកគាត់ឆ្លៀតនេសាទ យក​ត្រី​មក​ធ្វើ​ផ្អក ប្រហុក​ ត្រីឆ្អើរ ​សម្រាប់​លក់ ​និង​ហូប​ផងដែរ។
លោក ម៉ុ​ក ឃឿ​ន​អនុប្រធាន​សហគមន៍ ទួល​នាង​សាវ​ផ្លូវ​លួងបានឱ្យ​ដឹង​ថា សហគមន៍របស់លោកមាន​ពលរដ្ឋចំនួន ២៧៧ គ្រួសារ ក្នុង​នោះ​៨០ ភាគរយ​ជា​អ្នកនេសាទ ។ ប្រជាពលរដ្ឋ​ដែលអាស្រ័យ​ផល ទៅ​លើ​ការ​នេសាទ​នេះ ភាគច្រើនប្រកប​របរធ្វើ​ត្រីឆ្អើរ ផ្អក ប្រហុក លក់ សម្រាប់​ចិញ្ចឹមជីវិត ។ លោកបានឱ្យ​ដឹង​បន្ថែម​ថា ដើម្បី​អភិរក្ស​ត្រី ឱ្យគង់វង្សនោះសហគមន៍បាន​ធ្វើការ​បែងចែក​តំបន់ឱ្យ ពលរដ្ឋរក​ត្រី ដែល​តតំបន់ខ្លះសហគមន៍កំណត់មិនឲ្យរកតែ​ម្តង ដើម្បី​រក្សាពូជ​ត្រី។តែតំបន់ខ្លះអាចរកបានតាមរដូវ ឯតំបន់ខ្លះ​ទៀតពលរដ្ឋអាចរកបា នប្រចាំ​ថ្ងៃសម្រាប់ចិញ្ចឹមជីវិតធម្មតាប៉ុណ្ណោះ ។
មេឃុំផាត់​សណ្តាយ​លោក ហេង ​មនោ បានមាន​ប្រសាសន៍​ថា ការ​ធ្វើ ត្រីឆ្អើរ របស់ប្រជាពលរដ្ឋធ្វើ​ឡើងតាមរដូវកាល ហើយសម្បូរតែខែ វិច្ឆិកា ដល់ ខែ កុម្ភៈ។ តែនៅរដូវប្រាំងពុំអាចរក​ត្រីបាន​ទៀតទេ ។ លោកថា នៅ​ឆ្នាំ​នេះ មានការ​សង្កេត​ឃើញ​ថា ​បរិមាណត្រូវ​អអាចប្រហែលនឹងឆ្នាំមុនៗក៏​ប៉ុន្តែ​តម្លៃ​បាន​ធ្លាក់​ចុះ ។​ ឆ្នាំ​នេះ​ត្រី​ប្រហុក មាន​តម្លៃ​ចន្លោះ​ពី ២ ២០០០ ទៅ​ ២៥០០​រៀល រីឯ​ឆ្នាំ​មុន មាន​តម្លៃ​ចន្លោះ​ពី ៤​០០០ទៅ​ ៥​០០០ រៀល។
​យ៉ាងណាប្រជាពលរដ្ឋបានយល់​ដឹងច្រើន ក្នុង​ការចូលរួមថែរក្សាធនធានធម្មជាតិ ដូច​ជាពួក​គាត់ បានចូលរួមអភិរក្សត្រីចម្រុះ ចេះស្រឡាញ់បរិស្ថាន និងសម្អាតអនាម័យតាម ដងស្ទឹងធ្វើឲ្យអាចទាក់ទាញភ្ញៀវ​ទេសចរចូលមកកម្សាន្តតំបន់នេះច្រើនគួរសម៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print