លោក ហេង សួរ : កូវីដ-១៩ បម្លែងថ្មី អូមីក្រុង បានឈានជើងចូលដល់សហគមន៍យើងខ្លះៗហើយ

ចែករំលែក៖

ភ្នំពេញ : រដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានថ្លែងយ៉ាងដូច្នេះថា, កូវីដ-១៩ បម្លែងថ្មី អូមីក្រុង បានឈានជើងចូលដល់សហគមន៍យើងខ្លះៗហើយ ដូច្នេះសូមម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់សហការឱ្យបានពេញលេញជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យកងទ័ពដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនបងប្អូនកម្មករនិយោជិត និងបុគ្គលិករបស់ខ្លួនឲ្យបានលឿន។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា, សូមបងប្អូនកម្មករនិយោជិតចូលរួមសហការជាមួយក្រុមហ៊ុន ឬរោងចក្ររបស់ខ្លួន ដោយទៅចាក់វ៉ាក់សាំងដូសជំរុញតាមការកំណត់ ឬទៅចាក់នៅទីតាំងក្បែរផ្ទះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយសូមផ្តល់ឯកសារបញ្ជាក់ការចាក់វ៉ាក់សាំងដល់ក្រុមហ៊ុន រោងចក្រ ដើម្បីយកទៅបញ្ចូលក្នុងតារាងទិន្នន័យរបស់ក្រសួងការងារផងដែរ។

លោកបន្តថា, នៅថ្ងៃទៅចាក់វ៉ាក៎សាំងដូសជំរុញ ឬនៅថ្ងៃចាក់នៅក្នុងរោងចក្រ គឺបងប្អូនកម្មករនិយោជិតបានឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល។

សូមរួមគ្នាទប់ទល់នឹង អូមីក្រុង។ កុំមើលងាយ អូមីក្រុង ឬកុំអាងថាខ្លួនបានចាក់វ៉ាក់សាំង ២ដូស រួចឲ្យសោះ។
សូមគ្រប់ទីកន្លែងការងារ ពង្រឹងការអនុវត្តវិធាន ៣កុំ ៣ការពារ។
ទន្ទឹមនឹងការទៅចាក់វ៉ាក់សាំងដូសជំរុញ យើងគួរកត់សំគាល់ផងដែរថា ក្នុងដំណាក់កាលកូវីដ-១៩ នេះ សេដ្ឋកិច្ចពិភពលោកបានប្រឈមបញ្ហាច្រើន ដូច្នេះម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងកម្មករនិយោជិត ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានា ដោយស្មារតីទទួលខុសត្រូវ យោគយល់ និងអធ្យាស្រ័យគ្នា ទើបអាចរក្សាបានផលប្រយោជន៍ទាំងសងខាងក្នុងដំណាក់កាលនេះ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print