អតីតខ្សែការពារជម្រើសជាតិទួរគី កីឡាករ Ahmet Calik បានទទួលមរណភាពក្នុងវ័យ២៧ឆ្នាំ។ Calik ដែលកំពុងលេងឱ្យក្រុម Konyaspor របស់ទួរគី Super Lig និងបានចំណាយពេល៣ឆ្នាំជាមួយក្រុម Galatasaray បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃពុធ។
ក្លិបបានបង្ហោះលើ Twitter ថា “យើងមានការសោកស្ដាយយ៉ាងខ្លាំងក្នុងការបាត់បង់កីឡាកររបស់យើង Ahmet Calik ដែលទទួលបានការស្រលាញ់ពីអ្នកគាំទ្រ ចាប់តាំងពីថ្ងៃដំបូងដែលគាត់មកដល់ Konyaspor។Calik ដែលបានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លិបក្នុងស្រុក Genclerbirligi បានបង្ហាញខ្លួនច្រើនជាង៥០ដងសម្រាប់ក្រុមGalatasaray ក្នុងអំឡុងពេល៣ឆ្នាំមុនពេលចូលរួមជាមួយ Konyasporក្នុងឆ្នាំ២០២០ជាកន្លែងដែលគាត់បានបង្ហាញខ្លួន៥១លើក។ ខ្សែការពារកណ្តាលរូបនេះរកបាន៨គ្រាប់សម្រាប់ជម្រើសជាតិទួរគីចន្លោះឆ្នាំ២០១៥និងឆ្នាំ២០១៧បន្ទាប់ពីបានរីកចម្រើនតាមរយៈក្រុមយុវជន។
សហព័ន្ធបាល់ទាត់ទួរគីបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាជារឿងសោកសៅយ៉ាងខ្លាំងដែលយើងបានដឹងថា Ahmet Calikកីឡាករបាល់ទាត់របស់ Konyaspor ដែលធ្លាប់លេងក្នុងក្រុមជម្រើសជាតិរបស់យើងបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ សាច់ញាតិរបស់គាត់ ក្លិប Konyasporនិងសហគមន៍បាល់ទាត់ទួរគី” ៕ (រូបភាព ៖ BBC Sport)