មនុស្សប្រុសស្រី១៦នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ ចែកចាយគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងតិចមានមនុស្ស១៦នាក់ ក្នុងនោះស្រី៤នាក់ផងដែរ ត្រូវបានសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកងកម្លាំងអាវុធហត្ថខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងសំបុកប្រើប្រាស់ចែកចាយគ្រឿងញៀនដ៏សកម្មនៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។

ប្រតិបត្តិការណ៍ខាងលើដឹកនាំដោយលោកប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ភ្លាមៗនោះក្របួចជាប់ទៅលើក្រុមជនសង្ស័យចំនួន១៦នាក់ កំពុងធ្វើសកម្មភាពជាក់ស្តែងរួចរឹបអូសចាប់យកវត្ថុតាងរួមមានថ្នាំញៀនចំនួន៤កញ្ចប់ ជាមួយនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង។

គួររំលឹកថា ទីតាំងសំបុកប្រើប្រាស់ចែកចាយគ្រឿងញៀននៅមុខមន្ទីរពេទ្យលោកសង្ឃ មានជាយូរយាណាស់មកហើយ គេទទួលស្គាល់ថាសមត្ថកិច្ចមមាញឹកក្នុងការចុះបង្ក្រាប ប៉ុន្តែចាប់កាន់តែខ្លាំងបទល្មើសទាំងនេះកាន់តែរីកដុះដាលទ្រុងទ្រាយធំ គឺចាប់មិនចេះអស់ ទាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញមកពីគ្រប់ទិសទី ជាលទ្ធផលបទល្មើសគ្រឿងញៀនកាន់តែបង្កភាពវឹកវរនៅតំបន់នោះធំឡើងថែមទៀត៕

20160419032615

20160419031009 (1)

20160419032615 (1)

ដោយ៖ តុង សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print