ភ្នំពេញ៖ ប្រជាពលរដ្ឋប្រុសស្រីចំនួន៩២នាក់ក្នុងនោះមានស្រី៣៩នាក់និងប្រុសចំនួន៥៣នាក់ទទួលបានអត្តសញ្ញាណបណ្ណប្រភេទថ្មីកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ។
ពិធីប្រគល់អត្តសញ្ញាណបណ្ណខាងលើនេះដឹកនាំដោយលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ជាមួយនិងប្រតិភូជាច្រើននាក់ទៀតជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីពួកគាត់បានទៅបំពេញបែបបទធ្វើក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុននេះ។
លោកអធិការ ម៉ក់ ហុង បានធ្វើការផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបាននូវអត្តសញ្ញាណបណ្ណប្រភេទថ្មីនាថ្ងៃនេះ ត្រូវចេះរក្សាទុកឲ្យបានល្អព្រោះយើងជាពលរដ្ឋម្នាក់ៗ សំខាន់ណាស់ក្នុងការយកអត្តសញ្ញាណបណ្ណប្រើប្រាស់សម្រាប់ការងារផ្សេងៗ ជាពិសេសតំណាងឲ្យពលរដ្ឋក្នុងសង្គមរស់នៅមានលក្ខណស្របច្បាប់ក្នុងប្រទេសដែលគ្រប់គ្រងដោយច្បាប់។
ប្រជាពលរដ្ឋបានសម្ដែងនូវការត្រេកអរក្នុងការទទួលយកទទួលបាននូវអត្តសញ្ញាណបណ្ណទាំងនេះ សម្រាប់បង្កលក្ខណៈងាយស្រួល ឬជាមធ្យោបាយយកទៅប្រើប្រាស់តាមតម្រូវការដែលរដ្ឋកំណត់៕
ដោយ៖ តុង សីហា