លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញៈ​ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន(MPWT) បានដឹកនាំគណៈប្រតិភូក្រសួងមួយក្រុមដើម្បីជួបពិភាក្សាការងារជាមួយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនិងក្រុមការងារ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពី របៀបដែលក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានី អាចធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីកែលម្អ ការជួសជុលនិងការថែទាំផ្លូវ សញ្ញាគំនូសចែកផ្លូវ និងសញ្ញាសុវត្ថិភាពចរាចរផ្លូវគោកជាដើម។ លោក ស៊ុន ចាន់ថុល និងលោក ប៉ា សុជាតិវង្ស បានយល់ស្របថាការជួសជុលភាគច្រើនគួរតែដំណើរការនៅពេលយប់ដើម្បីជៀសវាងការកកស្ទះចរាចរដែលបង្កការលំបាកដល់ប្រជាពលរដ្ឋរបស់យើង។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនលោកអភិបាលអំពី ដំណោះស្រាយបណ្តោះអាសន្ន ដើម្បីធ្វើឲ្យប្រសើរឡើងដល់សេវាសាធារណៈទាក់ទងនឹង ការចេញប័ណ្ណបើកបរ ការចុះបញ្ជី និងត្រួតពិនិត្យយានយន្ត (ឈៀក)។ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើតប្រព័ន្ធចុះបញ្ជីយានយន្ត និងការបន្តសុពលភាពប័ណ្ណបើកបរថ្មីតាមប្រព័ន្ធអនឡាញ៕

image image image image image image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print