សហព័ន្ធកីឡាវាយសីកម្ពុជាប្រកាសរៀបចំការប្រកួតពានរង្វាន់៧មករា នៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាម(រូបភាពឯកសារ) នៃផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បង្ហោះនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសជូនដំណឹងស្តីពីការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២១ នាថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២២ នៅទីលានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប។

លោក ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាគូសបញ្ជាក់ថា ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា សហព័ន្ធកីឡាវាយសីកម្ពុជាជម្រាបជូន លោក លោកឧកញ៉ា លោក លោកស្រី ប្រធានសម្ព័ន្ធ ក្លឹបកីឡាវាយសីខេត្ត-ក្រុងឲ្យបានជ្រាបថា អនុលោមតាមកម្មវិធីប្រចាំឆ្នាំដែលរៀបចំឡើងដោយសហព័ន្ធកីឡាវាយសីកម្ពុជា សហការជាមួយសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ដោយមានការគាំទ្រឧបត្ថម្ភពីបណ្តាសម្ព័ន្ធ-ក្លឹបនានាទូទាំងព្រះរាជាណាចក្រកម្ពុជាបានគ្រោងប្រារព្ធពិធីប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ ៧មករា លើកទី២១ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅទីលានវាយសី សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប។

បណ្តាក្លឹបនានាទូទាំងប្រទេសអាចដាក់ពាក្យចូលរួមប្រកួតប្រជែងឲ្យបានច្រើនកុះករ ដែលជាការរួមចំណែកអបអរសាទរ ទិវាបុណ្យជាតិ ៧មករា តាមរយៈវិស័យកីឡាឲ្យបានរុងរឿង។

លោកអគ្គលេខាធិការបានបង្ហាញនូវវិញ្ញាសាប្រកួតរួមមាន៖ ១-វាយគូបុរសពិសេសអាយុ៣៥ឆ្នាំឡើង និង៥០ឆ្នាំឡើង(កើត១៩៨៧-១៩៧២)។ ២-វាយគូបុរស អាយុ៥០ឆ្នាំឡើង (កើតមុនឬនៅឆ្នាំ១៩៧២) ៣-វាយគូបុរស អាយុពី ៤០ដល់ ៤៩ឆ្នាំ (កើតនៅឆ្នាំ១៩៨២ ដល់ ឆ្នាំ១៩៧៣)។ ៤-វាយគូបុរសអាយុ ១៩ឆ្នាំឡើង (កើតមុនឬនៅឆ្នាំ២០០៣) ៥-វាយគូបុរសអាយុក្រោម ១៨ឆ្នាំ (កើតក្រោយឬនៅឆ្នាំ២០០៤)។ ៦-វាយគូយុវជនអាយុក្រោម ១៦ឆ្នាំ (កើតក្រោយឬនៅឆ្នាំ២០០៦)។ ៧-វាយគូចម្រុះ(មិនគិតអាយុ)។

សម្រាប់ការកំណត់សិទ្ធិចូលរួមប្រកួត គឺគ្រប់សម្ព័ន្ធ-ក្លឹបកីឡាវាយសីដែលជាសមាជិករបស់សហព័ន្ធកីឡាវាយសីកម្ពុជាអនុញ្ញាតត្រឹមតែ០២គូ ក្នុងមួយវិញ្ញាសា ហើយកីឡាករម្នាក់ៗប្រកួតបានតែមួយវិញ្ញាសាតែប៉ុណ្ណោះ ដោយឡែកម្ចាស់ផ្ទះត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួត០៤គូ ក្នុងមួយវិញ្ញាសា (កីឡាករអាចលេងបាន២វិញ្ញាសា ក្នុង១នាក់)។

គួរបញ្ជាក់ថា នៅក្នុងឱកាសបេសកកម្មរៀបចំការប្រកួតកីឡាវាយសី ពានរង្វាន់៧មករា នេះ សហព័ន្ធវាយសីនឹងរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅខេត្តសៀមរាបដែរ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ពោលគឺរៀនបណ្តើរ អនុវត្តបច្ចេកទេសជាក់ស្តែងបណ្តើរ ដើម្បីជំរុញឲ្យការប្រកួតពានរង្វាន់៧មករា ឆ្នាំនេះទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត។ ចំពោះវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ខណៈព្រឹត្តិការណ៍វាយសីពានរង្វាន់៧មករា ប្រើប្រាស់កញ្ចប់ថវិកាផ្ទាល់របស់សហព័ន្ធកីឡាវាយសីកម្ពុជា និងម្ចាស់ផ្ទះ សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print