តាមគម្រោងកិច្ចប្រជុំកំពូលអឺរ៉ុប- ចិន នឹងធ្វើឡើងនៅចុងខែមីនាឆ្នាំ២០២២ ។ គម្រោងពិភាក្សាខាងលើកើតឡើងក្រោយពេលអឺរ៉ុបបារម្ភខ្លាចចិនបង្កកទំនិញនាំចូលពីប្រទេសអឺរ៉ុប។ តាមការប្រកាសរបស់លោក Josep Borrell មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុបបានប្រកាសកាលពីថ្ងៃទី១៤ខែមករាថា សាធារណមតិអឺរ៉ុបបារម្ភយ៉ាងខ្លាំងខ្លាចចិនបង្កកទំនិញនាំចេញរបស់ប្រទេស Litva ដែលជាសមាជិកសហគមន៍អឺរ៉ុប។ តាមការប្រកាសក្រោយកិច្ចប្រជុំមិនផ្លូវការមួយរបស់មន្ត្រីការទូតអឺរ៉ុបនៅទីក្រុង Brest ប្រទេសបារាំង លោក Josep Borrell បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនឹងត្រូវធ្វើឡើងនៅចុងខែមីនា ហើយលោកនឹងអាចធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីជំរុញកិច្ចពិភាក្សាក៏ដូចជាការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូល។ កិច្ចប្រជុំអឺរ៉ុប-ចិនលើកចុងក្រោយបង្អស់ នៅខែមិថុនាឆ្នាំ២០២០ តាមរយៈអនឡាញ។ នៅក្នុងកិច្ចប្រជុំនោះ ប្រធានសហគមន៍អឺរ៉ុបលោក Charles Michel ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងលោក Josep Borrell បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោកលី ខឺជាំង មុនពេលជួបពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីស៊ី ជីនពីង ៕ ដោយសាធី
រូបថត៖dw.com