ហួសចិត្ត! សូម្បីម៉ូតូរត់រ៉ឺម៉កកញ្ចាស់មួយគ្រឿងក៏មិនលើកលែងដែរលួចទាល់តែបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ:  មុខសញ្ញាចោរកម្មម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ នាំដេញចាប់ប្រផាប់ប្រភីង រត់បាតជើងសព្រាតធ្លាក់ទឹកអូរខណ:ជនសង្ស័យរូបនេះលួចម៉ូតូសណ្តោងរ៉ឺម៉កកញ្ចាស់មួយគ្រឿង។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នៅចំណុចភូមិព្រះរោង ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំតូចបានឲ្យដឹងថា
ជនសង្ស័យ ជាមុខសញ្ញាចាស់លួចមិនរើសមុខមានឈ្មោះ ផុន ទី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រពាំងទូក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក សាន់យ៉ាន់ (SANYAN) 150 សេសេ ( គុណភាពចាស់មែន ) គ្មានស្លាកលេខ លេខតួ+លេខម៉ាស៊ីន EH-084699 ជាកម្មសិទ្ធិ របស់ជនរងគ្រោះមានឈ្មោះ ផល ភ័ស្ត ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រៃរោង ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបររត់ម៉ូតូអូសរឺម៉ក ។  មន្រ្តីដដែលបានឲ្យដឹងទៀតថាឈ្មោះ ផុន ទី ជាមុខសញ្ញាដែលតែងតែបង្កអសន្ដិសុខ នៅក្នុងមូលដ្ឋានជាប្រចាំ ។ ប៉ុន្ដែជនសង្ស័យតែងតែធ្វើសកម្មភាព នៅទឹកដីព្រំប្រទល់ស្រុកជាប់គ្នាហើយក្រោយធ្វើរួច តែងគេចខ្លួនសម្ងំក្នុងព្រៃ។ ករណីនេះកម្លាំងនគរបាលប៉ុស្តិ៍បានក្ដាប់គ្រប់គ្រងបានរហូតជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចចាប់បាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការនីតិវិធីបន្ដតែម្តង៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print