បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅកាន់តុលាការពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជាង៦គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២បានបើកការស៊ើបសួរលើសំណុំរឿងជនសង្ស័យម្នាក់បន្ទាប់ពីសមត្ថកិច្ចបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជាង៦គីឡូក្រាម។

ដោយអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩និង២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប្រុញ សាន និងលោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារានាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចផ្ទះជួលលេខ១ ផ្លូវលេខ៦ បុរីសែនសុខ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ហើយជាលទ្ធផលគឺ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី ស៊ូចៃ (LY XU JAY) ភេទប្រុស អាយុ៦៣ឆ្នាំ ជាជនជាតិចិន ។ វត្ថុតាងចាប់យករួមមាន៖
-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធជាង៦ គីឡូក្រាម។
-កេតាមីន(KETAMINE)ទម្ងន់សុទ្ធ ១០ក្រាម ។ សរុបសារធាតុញៀនទម្ងន់៦ គីឡូក្រាម៥០.២៥ក្រាម។
-សារធាតុផ្សំ៩គីឡូក្រាម៦៦៥ក្រាម។
-ឧបករណ៍កែច្នៃមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print