BREAKING NEWS ៖ សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ពី ប្រវត្តិនៃការចាប់ខ្លួនលោក ប៉ែន សុវណ្ណ និងមរណ ភាពរបស់លោក ចាន់ ស៊ី !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា  បានចេញមករំលឹកពីប្រវត្តិសាស្ត្រនៃការចាប់ខ្លួន និងមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី២រូបក្នុងសម័យសាធារណរដ្ឋប្រជាមានិត កម្ពុជា គឺលោក ប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួន ដោយសារអំពើក្បត់និងមិនចេះសាមគ្គីភាព ហើយ លោក ចាន់ ស៊ី បានស្លាប់ដោយសារជំងឺ មហារីកឈាម មិនមែនជាដោយសារការប្រកួត ប្រជែងរវាងវៀតណាមនិងសូវៀតលើការតែងតាំង មនុស្សនោះទេ។

ការបញ្ជាក់របស់សម្តេចតេជោ គឺបន្ទាប់ពីសម្តេច បានឃើញអ្នកអត្ថាធិប្បាយតាមបណ្តាញសង្គម ម្នាក់បានរៀបរាប់ពីប្រវត្តិសាស្ត្រទាំងនេះខុសពីការ ពិតជាក់ស្តែងដែលសម្តេចបានឆ្លងកាត់ផ្ទាល់។

សម្តេចតេជោ ហ៊ុន សែន ផ្ញើរសារជាសំឡេងក្នុង ក្រុមតេឡេក្រាមដោយរំលឹកពីប្រវត្តិសាស្រ្តនៃការ កកើតចលនាតស៊ូរំដោះជាតិរបស់រណស្សិរសាមគ្គី សង្គ្រោះជាតិ ថាបានកើតចេញពីកម្លាំង ចំនួន៥ភាគីដែលក្នុងនោះមាន៤ភាគីបានចេញ មុខរួមមានភាគីរបស់សម្តេច ហេង សំរិន ភាគី របស់សម្តេច ហ៊ុន សែន ភាគីរបស់លោក ប៊ុន មី និងភាគីរបស់លោក ជា សុទ្ធ ដែល មកពីវៀតណាម។

ក្រុមទាំង៤នេះជួបជុំគ្នាធ្វើសន្និបាត រៀបចំរណសិរ្សសង្គ្រោះជាតិកម្ពុជា ដោយយក មូលដ្ឋាននៃកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះ ជាតិកម្ពុជាដែលសម្ដេចបានកសាងឡើងនៅ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។

សម្តេចបញ្ជាក់បន្ថែមថា ក្រោយពីវាយផ្តួល រំលំរបបខ្មែរក្រហមដណ្ដើមបានរាជធានីភ្នំពេញ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ក្រោយមកនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៧៩ ក៏បានបង្កើត រដ្ឋាភិបាលបណ្តោះអាសន្នមួយដែលហៅថាក្រុម ប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលមាន សម្តេច ហេង សំរិន ជាប្រមុខរដ្ឋនិងជានាយករដ្ឋមន្រ្ដីលោក ប៉ែន សុវណ្ណ ជាអនុប្រធានក្រុមប្រឹក្សានិង ទទួលបន្ទុកកិច្ចការពារជាតិ សម្តេច ហ៊ុន សែន ជាសមាជិកទទួលបន្ទុកការបរទេស សម្ដេច ជា ស៊ីម ជាសមាជិកទទួលបន្ទុកមហាផ្ទៃ លោក ចាន់ វ៉ែន ទទួលបន្ទុកអប់រំ លោក មុខ សុគន្ធ ទទួល បន្ទុកសេដ្ឋកិច្ចនិងជីវភាព លោក កែវ ចិន្តា ទទួលបន្ទុកឃោសនាការវប្បធម៌ និង លោក នូ បេង ទទួលបន្ទុកសុខាភិបាល។

ក្រោយមកនៅឆ្នាំ១៩៨១ គណបក្សបានធ្វើ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររៀបចំ រដ្ឋាភិបាលថ្មីដោយបានជ្រើសតាំងលោក ប៉ែន សុវណ្ណ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី(នាយករដ្ឋមន្ត្រី)ដដែល ក៏ប៉ុន្តែដោយសារអំពើក្បត់និងមិន ចេះសាមគ្គីទើបគណបក្សបង្ខំចិត្តចាប់ខ្លួនលោកបញ្ជូនទៅវៀតណាមព្រោះលោក ប៉ែន សុវណ្ណ មានក្រុមគ្រួសារជាជនជាតិវៀតណាមស្រាប់ និង បានតែងតាំងលោក ចាន់ ស៊ី ដែលជារដ្ឋមន្ត្រី ការពារជាតិជានាយករដ្ឋមន្ត្រីបន្ត។

សម្ដេចតេជោបញ្ជាក់ពីការចាប់ខ្លួនលោក ប៉ែន សុវណ្ណ យ៉ាងដូច្នេះថា៖ «នៅដើមខែធ្នូឆ្នាំ១៩៨១ ប៉ែនសុវណ្ណ ត្រូវបានចាប់ខ្លួនយើងមិនអាចទុក ប៉ែន សុវណ្ណ បានទេព្រោះពេលនោះ ប៉ែន សុវណ្ណ បានធ្វើកំហុសជាច្រើនតាំងពីឆ្នាំ១៩៧៩ រហូតការឆែកផ្ទះបង ជា ស៊ីម ឆែកផ្ទះបង ហេងសំរិន និងត្រៀមមកឆែកផ្ទះខ្ញុំ។ បើសិន ជាមកឆែកផ្ទះខ្ញុំប្រាកដជាមានការផ្ទុះអាវុធវ៉ៃគ្នា ពេញកណ្តាលក្រុងហ្នឹង ហើយមិនអាចឈ្នះខ្ញុំ បានទេដោយសារខ្ញុំមាន៤កងវរសេនាតូចរបស់ខ្ញុំ ទោះបីខ្ញុំមិនធ្វើរដ្ឋមន្ត្រីការពារជាតិតែអ្នកទាំងនោះ គឺស្មោះស្ម័គ្រចំពោះខ្ញុំ។ អញ្ចឹង ប៉ែន សុវណ្ណ ធ្វើកំហុសច្រើនពេកយើងបង្ខំចិត្តចាប់ ប៉ែន សុវណ្ណ។ ប៉ែន សុវណ្ណ អះអាងថាទៅជាប់គុក ងងឹតមិនត្រឹមត្រូវទេ! ត្រលប់មកវិញនេះខ្ញុំទិញផ្ទះ ប្រគល់ទាំងឡានប្រគល់ទាំងអីឱ្យ តែគេមិនអស់ចិត្ត ឥឡូវដល់ស្លាប់ ក្លាយជាខ្មោចអនាថាដែល ពួកសង្គ្រោះជាតិគេយកមកធ្វើជានយោបាយនៅ – វត្តថាន់ វត្តអី ឮឥឡូវ ប៉ែន សុវណ្ណ បាត់មុខទៅជាខ្មោចអនាថាដោយសារអំពើគេ កេងចំណេញ នយោបាយ សព្វថ្ងៃគ្មានអ្នកណាធ្វើបុណ្យឱ្យប៉ែន សុវណ្ណទេទៅជាខ្មោចអនាថា» ។

សម្តេចតេជោ បានរៀបរាប់បន្ថែមទៀតថាលោក ចាន់ ស៊ី បានកាន់តំណែងជានាយករដ្ឋមន្រ្តីពី ឆ្នាំ១៩៨២ រហូតដល់ឆ្នាំ១៩៨៤ ដោយពេល នោះលោកបានធ្លាក់ខ្លួនឈឺមហារីកឈាមនិងត្រូវ បញ្ជូនទៅព្យាបាលនៅសហភាពសូវៀត និងបាន ស្លាប់នៅទីនោះតែម្តងមិនមែនជាការធ្វើឃាត ដោយសហភាពសូវៀតនោះទេ។

សម្ដេចតេជោបញ្ជាក់ថា៖ «ចាន់ស៊ីមិនមែនស្លាប់ ដោយសូវៀតសម្លាប់ទេ! ហើយក៏មិនមែនជាការ ប្រកួតប្រជែងរវាងវៀតណាមនិងសូវៀតលើការតែងតាំងមនុស្សដែរ។ គឺយើងកុំអះអាងរឿង ប្រវត្តិសាស្ត្រឱ្យមានការខុសឆ្គង ប៉ែន សុវណ្ណ ប្រព្រឹត្តិកំហុសគឺផ្ទៃក្នុងបក្សប្រជាជនប្រជុំហើយ ចាប់ ប៉ែន សុវណ្ណ ហើយយើងមិនដឹងឃុំ ប៉ែន សុវណ្ណ នៅឯណា? គឺសុំឱ្យវៀតណាមជួយទទួល ហើយបង ចាន់ ស៊ី គឺគាត់ទទួលមរណាភាព ដោយសារមហារីកឈាមរបស់គាត់ដែលមិនអាច មើលបាន។ ដោយសារការខិតខំរបស់គាត់ក្នុង ការកែទម្រង់ក្នុងវិស័យឧស្សាហកម្មតូចនិងសិប្បកម្មពេលនោះ ព្រោះខ្ញុំជាអ្នកចូលរួមដោយផ្ទាល់ ហើយធ្វើការដោយផ្ទាល់ជាមួយបងៗក្នុងរឿងទាំង អស់នេះ»។

ក្រោយការចាប់ខ្លួនលោក ប៉ែន សុវណ្ណ និងមរណ ភាពរបស់លោក ចាន់ ស៊ី ក្នុងឆ្នាំក្នុងឆ្នាំ១៩៨៤ សម្តេចតេជោ ហ៊ុន សែន ត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីជាបណ្តោះអាសន្ននៅ អំឡុងខែ៩ ឆ្នាំ១៩៨៤ និងត្រូវបានបោះឆ្នោត ពេញសិទ្ធិជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ និងបានកាន់តំណែងជា នាយករដ្ឋមន្ត្រីកម្ពុជាចាប់តាំងពីពេលនោះរហូត មកដល់បច្ចុប្បន្ន។ នេះបើយោងតាមប្រភពដកស្រង់ពី(EAC NEWS) ៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print