អាមេរិក៖ មានករណីចាប់ចំណាប់ខ្មាំងនៅព្រះវិហារជនជាតិជ្វីហ្វក្នុងរដ្ឋតិចសាស់

ចែករំលែក៖

ជនដៃដល់បានចាប់ចំណាប់ខ្មាំង៤រូបនៅក្នុងព្រះវិហារជនជាតិជ្វីហ្វ ក្នុងគោលដៅទាមទារឱ្យដោះលែងអ្នកវិទ្យាសាស្ត្រជនជាតិប៉ាគីស្ថាន ដែលបានចាប់ខ្លួននិងកាត់ទោសពីបទសម្លាប់ទាហានអាមេរិក នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន។

តាមសារព័ត៌មាន AP នៅថ្ងៃទី ១៥ខែមករាបានផ្សាយថា ខ្មាន់កាំភ្លើងមួយរូបបានចាប់ខ្លួននៅក្នុងពិធីមួយនៅព្រះវិហារជនជាតិជ្វីហ្វ។ កម្លាំងសន្តិសុខបានដាក់ពង្រាយនៅជុំវិញព្រះវិហារ ស្ថិតនៅក្នុងតំបន់ Colleyville នៃទីក្រុង Fort Worth រដ្ឋតិចសាស់។
តាមប្រភពព័ត៌មានពីកម្លាំងសន្តិសុខដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស៤នាក់ត្រូវចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងនោះមានអាចារ្យប្រចាំនៅក្នុងព្រះវិហារផងដែរ ។ ក្រោយមកខ្មាន់កាំភ្លើងបានដោះលែងចំណាប់ខ្មាំង។ កម្លាំងប៉ូលិសអាមេរិកបានឱ្យដឹងថា នាយកដ្ឋានស្រាវជ្រាវ FBI បានប្រកាសថា កំពុងតែចរចាជាមួយខ្មាន់កាំភ្លើងដើម្បីដោះលែងចំណាប់ខ្មាំង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅពេលដំបូងជនដៃដល់បានស្នើឱ្យដោះលែងអ្នកវិទ្យាសាស្ត្រស្តីពីសរសៃប្រសាទជនជាតិប៉ាគីស្ថាន លោកស្រី Aafia Siddiqui ដែលអាមេរិកសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មអាល់កៃដា។ នៅពេលនេះ លោកស្រី Aafia Siddiqui កំពុងតែឃុំខ្លួននៅក្នុងពន្ធនាគាររដ្ឋតិចសាស់។
កាលពីឆ្នាំ២០១០ អ្នកវិទ្យាសាស្ត្រស្រីជនជាតិប៉ាគីស្ថាន ត្រូវបានកាត់ទោសជាប់ពន្ធនាគារ៨៦ឆ្នាំពីបទបាញ់ប្រហារទៅលើកម្លាំងទាហានអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ការកាត់ទោសខាងលើទទួលរងការប្រតិកម្មយ៉ាងខ្លាំងពីពលរដ្ឋប៉ាគីស្ថាន ៕ ដោយ៖សាធី

...


សមាជិក SWAT ដាក់ពង្រាយនៅជិតសាលាប្រជុំនៅ Colleyville រដ្ឋ Texas ។ (ប្រភព៖ AFP)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print