កម្មវិធីចែកចាយវ៉ាក់សាំងរបស់ COVAX ឈានដល់កម្រិត១ពាន់លានដូសហើយ

ចែករំលែក៖

កម្មវិធីចែកចាយវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក WHO និងសម្ព័ន្ធវ៉ាក់សាំង COVAX គិតត្រឹមថ្ងៃទី១៥ខែមករា បានចែកចាយវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន១ពាន់លានដូសហើយនៅជុំវិញពិភពលោក ។ សរុបមាន១៤៤ប្រទេសទទួលបានវ៉ាក់សាំងពីCOVAX។
កម្មវិធីចែកចាយវ៉ាក់សាំង របស់COVAX បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០២០ ហើយបានកំណត់គោលដៅដល់ចុងឆ្នាំ២០២១ នឹងចែកចាយវ៉ាក់សាំងដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមយ៉ាងតិចក៏២ពាន់លានដូស ដែរ។ ប៉ុន្តែមកទល់ពេលនេះ COVAX ទើបតែសម្រេចបានគោលដៅ៥០%ប៉ុណ្ណោះ ។ មូលហេតុនៃការយឺតយ៉ាវគឺដោយសារតែប្រទេសអ្នកមានរក្សាទុកវ៉ាក់សាំងច្រើនលើសលប់ ធ្វើឲ្យគម្រោងរបស់COVAXត្រូវយឺតយ៉ាវ។
នៅខែកុម្ភៈឆ្នាំ២០២១ COVAX បានចាប់ផ្តើមចែកចាយវ៉ាក់សាំងដល់បណ្តាប្រទេសជុំវិញពិភពលោក នូវវ៉ាក់សាំងដែលប្រទេសអ្នកមានផ្តល់ជំនួយ ។ ប៉ុន្តែការចែកចាយមានកម្រិតរហូតមកទល់ពេលនេះទើបការចែកចាយកើនឡើងដោយវ៉ាក់សាំងសម្បូរបែប។ តាមការប្រកាសរបស់ អង្គការសុខភាពពិភពលោក មកទល់ពេលនេះមានពលរដ្ឋជាង ៤០% នៅលើពិភពលោកមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយទេ។ ប៉ុន្តែក៏មានពលរដ្ឋនៅលើពិភពលោកជាង ៥៩,៧% បានចាក់វ៉ាក់សាំងយ៉ាងតិច១ដូសហើយដែរ ។ មានវ៉ាក់សាំងសរុបនៅទូទាំងពិភពលោកជាង ៩,៦៣ពាន់លានដូសបានចាក់ជូនពលរដ្ឋទាំងដូសទីមួយ ទីពីរ ទី៣ ឬទី៤៕ ដោយ៖ធីរីណា


បុគ្គលិករបស់អង្គការសហប្រជាជាតិត្រួតពិនិត្យនៃវ៉ាក់សាំង COVID-19 ដែលត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសទុយនីស៊ី។ រូបថត៖ttxvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print