ជាលើកដំបូងរថភ្លើងដឹកទំនិញកូរ៉េខាងជើងទៅកាន់ប្រទេសចិន

ចែករំលែក៖

ក្បួនរថភ្លើងដឹកទំនិញរបស់កូរ៉េខាងជើងបានចូលទៅកាន់ព្រំដែនប្រទេសចិននៅថ្ងៃទី ១៦ខែមករាឆ្នាំ២០២២នេះ។ នេះជាលើកទីមួយហើយដែលរថភ្លើងកូរ៉េខាងជើងចូលទៅកាន់ប្រទេសចិនចាប់តាំងពីផ្ទុះកូវីដ-១៩មក។

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ក្បួនរថភ្លើងកូរ៉េខាងជើងបានឆ្លងស្ពានដែកនៅលើទន្លេ Yalu ទៅកាន់ទីក្រុង Dandong របស់ប្រទេសចិន។ ប្រភពព័ត៌មានពីកូរ៉េខាងជើងបានឱ្យដឹងថា មកទល់ពេលនេះមិនទាន់ដឹងថា មានទំនិញនៅក្នុងរថភ្លើងដែរឬទេ។ តាមគម្រោងរថភ្លើងខាងលើនឹងវិលត្រឡប់ទៅកាន់កូរ៉េខាងជើងវិញនៅថ្ងៃទី១៧ខែមករាឆ្នាំ២០២២។
ការបញ្ជូនរថភ្លើងចូលទៅកាន់ប្រទេសចិន គឺជាសកម្មភាពមួយដើម្បីជួយទប់ស្កាត់កង្វះស្បៀងអាហារនៅក្នុងប្រទេសកូរ៉េខាងជើង ដែលកំពុងតែកើនឡើងខ្ពស់នៅក្នុងឆ្នាំ២០២២នេះ។
កូរ៉េខាងជើង មកទល់នឹងពេលនេះមិនបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 នៅឡើយទេ តែបានដាក់ចេញវិធានការរឹតត្បិតនានា ក្នុងនោះរួមមានទាំងការបិទព្រំដែន និងរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេស ចាប់តាំងពីជំងឺដ៏កាចសាហាវនេះឆ្លងរាលដាលខ្លាំងតាំងពី ឆ្នាំ២០២០មក។
សកម្មភាពខាងលើកើតឡើងក្រោយពេលដែលកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលល្បឿនលឿន រហូតដល់ទៅ៣លើក ក្នុងរយៈពេល ជាង២សប្តាហ៍ឆ្នាំ២០២២៕ ដោយសាធី

...


រូបថត៖Yonhap.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print