ប្រសាសន៍សំខាន់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត “គណបក្សប្រជាជនកម្ពុជាបានជួយសង្រ្គោះជីវិតប្រជាជន ៤ដងធំៗ”

ចែករំលែក៖

ខេត្តកំពង់ចាម : លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល​ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាសន៍ថា, “គណបក្សប្រជាជនកម្ពុជាបានជួយសង្រ្គោះជីវិតប្រជាជន ៤ដងធំៗ”
លោកបណ្ឌិត ហ៊ុន ម៉ាណែត សង្កត់ធ្ងន់លើពង្រឹង​រចនាសម្ព័នយុវជនគណបក្សគ្រប់ថ្នាក់ដេីម្បីជួយដោះស្រាយបញ្ហាជូនប្រជាជន។

សូមរម្លឹកថា, នៅថ្ងៃទី១៦​ ខែមករា​ ឆ្នាំ​២០២២ ក្នុងពិធីអបអរសាទរ​ពិធីប្រកាស​ទទួលស្គាល់ក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងក្រុមការងារសកម្មជនយុវជន សមាជិកគណបក្សជាយុវជនស្រុកបាធាយ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ខ្ពស់ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល​ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា, “គណបក្សប្រជាជនកម្ពុជាបានជួយសង្រ្គោះជីវិតប្រជាជន ៤ដងធំៗ”ក្នុងនោះរួមមាន :

​ 1- បានបញ្ចប់ភ្លាមៗនូវការកាប់សម្លាប់ជីវិតប្រជាជនខ្លួនឯងយ៉ាងរង្គាល នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ប្រសិនជារបបនេះបន្តបាន១ថ្ងៃនោះប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹងត្រូវគេយកទៅសម្លាប់។

2- បានសង្រ្គោះប្រជាជនឱ្យរួចផុតពីគ្រោះទុរ្ភិក្ស និងស្លាប់ដោយការខ្វះស្បៀងអាហារ ក្រោយការផ្តួលរំលំរបបប៉ុលពត

3- បានបញ្ចប់សង្រ្គាមផ្ទៃក្នុងរវាងខ្មែរគ្នាឯង នាឆ្នាំ១៩៩៨

4- បានជួយសង្រ្គោះជីវិតប្រជាជនពីការស្លាប់ដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវប្រចាំសតវត្សរ៍ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print