លោក ជិន ប៊ុនធឿន ទទួលអំណោយជាសៀវភៅដែលមានចំណងជេីង​ ​ស្ថាបនិក​ និងបិតាសន្តិភាពរបស់កម្ពុជា អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាសុី បុរសសង្ហាដេីរបញ្ច្រាសទិសនិង ទឹកចិត្តអ្នកជួយសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​កាកបាទក្រហមកម្ពុជា​ បានឱ្យដឹងថា​ នារសៀលថ្ងៃទី​១៧​ ខែមករា​ ឆ្នាំ២០២២​នេះ​​ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានទទួលជួបសំណេះសំណាល​ និងទទួលអំណោយជាសៀវភៅដែលមានចំណងជេីង​ “​ស្ថាបនិក​ និងបិតាសន្តិភាពរបស់កម្ពុជា”​ ,​ “អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាសុី”​ ,​ “បុរសសង្ហាដេីរបញ្ច្រាសទិស”​ និង”ទឹកចិត្តអ្នកជួយសង្គ្រោះ”​ សរុបចំនួន​៩០ក្បាល​ ពីលោក ពៅ​ សុខ​ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ។ 

នាឱកាសនោះ លោក​ ពៅ​ សុខ​ បានសម្តែងនូវការកោតសរសេីរ​ គាំទ្រចំពោះសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបាននាំយកសៀវភៅ​ដែលជាស្នាដៃរៀបចំស្រាវជ្រាវចងក្រងរបស់រូបលោកដោយផ្ទាល់​ មកចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងការលេីកកម្ពស់ចំណេះដឹង​ដល់មន្ត្រីបុគ្គលិក​ អ្នកស្មគ្រ័ចិត្ត​ យុវជនកាកបាទក្រហមកម្ពុជាទាំងអស់​ ។ 

ជាឆ្លើយតប ក្នុងនាមលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានមានប្រសាសន៍សូមគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរគុណចំពោះ​ លោក​ ពៅ​ សុខ​ និងសហការី​ ដែលបាននាំយកសៀវភៅដ៏ល្អដែលបានចងក្រងរៀបរាប់ពីយុទ្ធសាស្ត្រ​ និងវីរភាពរ​បស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ក្នុងការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍​ ប៉ុល​ ពត​ និងការដឹកនាំប្រទេសឱ្យមានការីកចម្រេីនសម្បូរសប្បាយក្រោមម្លប់នៃសន្តិភាព​ ព្រមទាំងសៀវភៅដែលចងក្រងរៀបរាប់ពីវីរភាពរ​បស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលជាកុលធីតាដ៏ឆ្នេីមរបស់កម្ពុជា​ និងជាមាតាមនុស្សធម៌​ ដែលបានដឹកនាំសមាគមជាតិកាកបាទក្រហមកម្ពុជា​ ពុះពារគ្រប់ទិសទីក្នុងការជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ រហូតទទួលបានការគាំទ្រល្បីរន្ទឺពីមជ្ឈដ្ឋានជាតិ​ អន្តរជាតិ​ ។ 

ចុងបញ្ចប់​ លោកនាយកប្រតិបត្តិសាខា​ សូមសន្យាថានឹងរៀបចំទុកដាក់​ ក៏ដូចជាបែងចែកសៀវភៅទាំងនេះទៅតាមអនុសាខាខណ្ឌទាំង១៤បន្តទៀត​ ដេីម្បីឱ្យមន្ត្រីបុគ្គលិក​ អ្នកស្មគ្រ័ចិត្តនៅក្នុងស្ថាប័នមនុស្សធម៌របស់យេីងទាំងអស់បានយល់ដឹងបន្ថែមទៀតឱ្យកាន់តែសុីជម្រៅគ្រប់ជ្រុងជ្រោយពីស្នាដៃវីរភាពរបស់សម្តេចទាំងពីរ ដែលជាថ្នាក់ដឹកនាំដ៏ឆ្នេីមជាគំរូក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋយេីងទាំងអស់គ្នា​ ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print