ក្រសួងបរិស្ថាន ៖ សត្វកែះ មានសម្បុរខ្មៅប្រផេះ និងរោមវែងៗស្តើង

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រសួងបរិស្ថានបានលើកឡើងពីសត្វ កែះ (ឈ្មោះអង់គ្លេស៖ Southern Serow ឈ្មោះវិទ្យាសាស្រ្ត៖ Capicornis milneedwardsis)។ កសលពីពេលថ្មីៗនេះ អ្នកជំនាញបានថតបានតាមរយៈCamera trap ក្នុងតំបន់ការពារធម្មជាតិកម្ពុជា។

ក្រសួងបរិស្ថានបានលើកឡើងថា, សត្វកែះ មានសម្បុរខ្មៅប្រផេះ និងរោមវែងៗស្តើង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ-ប្រផេះ-លឿង។ សត្វកែះ មានស្នែងដូចសត្វពពែដុះកោងទៅក្រោមបន្តិចប្រវែងប្រហែល ២៨០សម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់ស្នែង។ វាចូលចិត្តព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគំរបព្រៃ និងមានស្រទាប់ រុក្ខជាតិថ្នាក់ក្រោមច្រើន។

សត្វកែះស្ថិតក្នុងក្រុមប្រភេទមានដោកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយ​រងគ្រោះថ្នាក់ជាសាកល៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print