មន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូតនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង ១០០គីឡូក្រាម និងបិទបណ្ដោះអាសន្ននូវសិប្បកម្មផលិតអំបិលមួយកន្លែង

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា​ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តព្រះវិហារ និងខេត្តកំពង់ឆ្នាំង​ បានបន្តនាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់នៅតាមបណ្ដាទីផ្សារ។

ប្រភពដដែលបន្តថា​ គោលបំណងនៃការត្រួតពិនិត្យនេះ​ គឺដើម្បីធានាការពារនូវការចរាចរលក់នូវទំនិញដែលមិនមានអនុលោមភាព (ទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់) ដែលធ្វេីឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ក៏ដូចជាការពារសិទ្ធិរបស់អ្នកប្រើប្រាស់។

ក្នុងប្រតិបត្តិការនោះ​ដែរ​ យោងទៅតាមលទ្ធផលនៃការត្រួតពិនិត្យ​ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១១៣.៣២គីឡូក្រាមត្រូវបានមន្រ្តីជំនាញដកហូត និងពិន័យទៅតាមនីតិវិធី។

ដោយឡែកក្នុងថ្ងៃនេះផងដែរ​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល​ បានចុះត្រួតពិនិត្យសិប្បកម្មផលិតអំបិលមួយកន្លែងក្នុងក្រុងតាខ្មៅដោយរកឃើញមិនមានអនុលោមភាពលើកម្រិតអុីយ៉ូដ ទើបមន្រ្តីជំនាញធ្វើការផ្អាកសម្មភាពសិប្បកម្មនោះជាបណ្ដោះអាសន្នដើម្បីអនុវត្តទៅតាមនីតិវិធីបន្ត៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print