ព្រះសង្ឃមានអាពាធ(ជំងឺ)ព្យាបាលមិនធូរស្រាលគិតខ្លីចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងក្រុមគ្រួសារខណៈប្រទះឃើញព្រះសង្ឃធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅ
លើ ននង ផ្ទះរបស់ញោមស្រីរបស់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់
ថ្ងៃទី១៨ខែ មករា ឆ្នាំ២០២២ ស្ថិតភូមិព្រៃប្រើស ឃុំត្នោតស្រុកកំពង់រោទ៍ ។

យោងតាមសមត្ថកិច្ចបានអោយដឹងថាព្រះអង្គខាងលើមានព្រះនាម
មានឈ្មោះព្រុំ ពាង អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃប្រើស ឃុំត្នោតស្រុកកំពង់រោទ៍ គង់នៅវត្តពោធ៏ម្អម។

សមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានសន្និដ្ឋានថាពិតជាសុគតដោយចងករ
សម្លាប់ខ្លួនប្រាកដមែន
ដោយបានយក ខ្សែគោ មកចងកសម្លាប់ នៅលើននងផ្ទះ
ដោយមិនមានស្នាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មនោះទេ។

តាមក្រុមគ្រួសារបានអះអាងថាព្រះអង្គ
មានអាពាធ(ជំងឺ)យូឆ្នាំមកហើយដោយព្យាបាលនិងផឹកថ្នាំដែរតែមិនធូរស្រាលសោះចេះតែពិបាកក្នុងខ្លួនទើបគិតខ្លីបែបនេះ។
ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print