ករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងនៅក្នុងប្រទេសហ្វីលីពីនមាន៣៣២នាក់ក្នុងសហគមន៍ ក្នុងនោះមាន១៦០នាក់ជាជនជាតិហ្វីលីពីនវិលត្រឡប់មកពីក្រៅប្រទេស។ ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃទី១៩ ខែមករាបានប្រកាសថា មានករណីស្លាប់ពីរនាក់ក្រោយឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ជាមួយនឹងករណីឆ្លងថ្មីចំនួន៤៩២នាក់បន្ថែមទៀត ក្នុងនោះមានជាង ៣៣២នាក់ឆ្លងក្នុងសហគមន៍។ នៅក្នុងរដ្ឋធានីម៉ានីល មានពលរដ្ឋរស់នៅជាង១៣លាននាក់ មានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីច្រើនជាងគេ គឺមានដលទៅ ២២៧នាក់ ។ ដូច្នេះមកទល់ពេលនេះហ្វីលីពីនមានករណីឆ្លងក្នុងសហគម៍សរុប៥៣៥នាក់ប្រភេទអូមីក្រុង ។ ហ្វីលីពីនបានខិតខំទប់ស្កាត់រលកកូវីដ-១៩ លើកទី៤ ដែលបានវាយប្រហារនៅក្នុងប្រទេសនេះ ។ ករណីឆ្លងកើនឡើងខ្ពស់រយៈពេលចុងក្រោយនេះដោយសារតែពលរដ្ឋធ្វើដំណើរច្រើន ហើយការគោរពវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩មិនបានល្អនោះឡើយ ដោយមានពលរដ្ឋជាច្រើនបានប្រឆាំងច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ បំប្លែងថ្មីអូមីក្រុង និងដែលតា ។ មកទល់ពេលនេះ ប្រទេសហ្វីលីពីនមានករណីឆ្លងកូវីដ-១៩ សរុបជាង ៣,២៧លាននាក់និងស្លាប់ជាង៥២ពាន់នាក់៕ ដោយសាធី
រូបថត៖THX/TTXVN.