អ្នកបង្កើតកម្មវិធី Freshy Winner លើកញ្ចក់ទូរទស្សន៍ PNN សិក្សាឡើងវិញ ចំពោះការប្រើពាក្យពេចន៍ អសីលធម៌ ឈានដល់កាយវិការ រំលោភ រួមភេទ !(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ ការផ្សព្វផ្សាយអ្វីមួយលើកញ្ចក់ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយ គួរលើកតម្កើងផលប្រយោជន៍ជាតិជាធំ គិតពីទំនៀមទម្លាប់ ប្រពៃណីជាតិ វប្បធម៌ អរិយធម៌ មិនត្រូវធ្វើតាមទម្លាប់ បង្កើតជាឆាកឈុតខុសក្រមសីលធម៍ ដើម្បីតែបម្រើអោយផលប្រយោជន៍ខ្លួន និងបក្ខពួកខ្លួន ឈានដល់សង្គមស្អប់ខ្ពើមឡើយ។ ប្រហែលជាម្ចាស់ផលិតផល ម្ចាស់ស្ថានីយ អ្នកគ្រប់គ្រងកម្មវិធីដឹង ឬមិនដឹងចំពោះ កម្មវិធី Freshy Winner អោយតារាសំដែងស្រី-ប្រុស បញ្ចេញកាយវិការ ពាក្យពេចន៍ ក្នុងកម្រិតអសីលធម៍បំផុត។

សូមបញ្ជាក់ថា, មានករណីផ្ទុះការរិះគន់ខ្លាំងទៅលើកម្មវិធី Freshy Winner ក្រោយលេងល្បែងទាយពាក្យ និងប្រើកាយវិការអសីលធម៌ ត្រូវប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្មេងចាស់ ប្រុស-ស្រី បានឃើញ បានឮ ទទួលយកមិនបានរាល់ការសំដែងជាចរិក បន្ទោសបង្អាប់ វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្ធផូរផង់របស់ជាតិខ្មែរ។

ការប្រើពាក្យរួមភេទ រំលោភ និងកាយវិការលើឆាយ វាអាក្រក់ជ្រុលហួសទៅហើយ ទើបធ្វើឲ្យទស្សនិកជនមិនតិចទេរិះគន់មិនប្រណីមាត់ក្រោយពីកម្មវិធីកម្សាន្តទូរទស្សន៍ Freshy Winner បានបង្កើតល្បែងកម្សាន្តទាយពាក្យ និងឲ្យតារាកិត្តិយសប្រើប្រាស់កាយវិការមិនសមរម្យ ឬអសីលធម៌នៅលើឆាក។ នេះគឺជាករណីថ្មីមួយទៀតហើយដែលធ្វើឲ្យអ្នកទស្សនាប្រតិកម្មមិនពេញចិត្តនៃការអនុញ្ញាតិឲ្យសិល្បករប្រើប្រាស់កាយវិការ និងពាក្យមិនសមទំនងនិងចាក់ផ្សាយឲ្យសាធារណជនទស្សនា។ បញ្ហានេះអ្នកគ្រប់គ្រងកម្មវិធី ម្ចាស់ស្ថានីយ ម្ចាស់ឧបត្ថម្ភការផ្សាយ រួមជាមួយក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងព័ត៌មាន អាចចាត់ទុកជាកម្មវិធី លុបបំបាត់ ដើម្បីសេចក្តីថ្លៃថ្នូរដ៏រុងរឿង នៃវប្បធម៌ជាតិខ្មែរ។ 

សូមបញ្ជាក់ថា, Freshy Winner គឺជាកម្មវិធីដ៏ល្បីល្បាញរបស់ទូរទស្សន៍PNN ស្រាប់តែរងសំពងដោយការរិះគន់ខ្លាំងៗពីទស្សនិកជនជាច្រើនក្រោយពីកម្មវិធីនេះបានតម្រូវឲ្យតារាកិត្តិយសធ្វើការទាយពាក្យមិនសមរម្យ រហូតតារាកិត្តិយសក៏បានប្រើប្រាស់កាយវិការអាសអាភាសខ្លាំងមិនអាចទទួលយកបាន។ គេមិនបានដឹងទេថាកម្មវិធីនេះត្រូវបានចាក់ផ្សាយចាប់តាំងពីពេលណាមកនោះទេ ប៉ុន្តែវីដេអូនៃកម្មវិធីនេះត្រូវបានគេកាត់ចេញត្រង់វគ្គដែលតម្រូវឲ្យតារាកិត្តិយសធ្វើការទសទាយពាក្យដើម្បីបានពិន្ទុនោះ។ពិធីករគឺត្រូវបានគេស្គាល់ថា លោក ប៉ែន ចំរ៉ុង ខណៈតារាកិត្តិយសមានដូចជាលោករ៉ូលីន កញ្ញាសុភ័ក្រកុសុម៉ា តារាចម្រៀង លោក អ៊ីណូ និងសិល្បករមួយចំនួនៀត។ អ្នកគ្រប់គ្រងកម្មវិធី(Freshy Winner) ពិចារណាបន្តិចផង តើពិធីករទាំងនោះ បង្កើតសាច់រឿងបន្ថែម ឬធ្វើតាមម្ចាស់កម្មវិធី ធ្វើតាមការចង់បានពីអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ? 

 ក្នុងនោះដែរពាក្យដែលត្រូវទសទាយគឺមានពាក្យ២ម៉ាត់ ឬ២ព្យាងផ្តើមដោយអក្សរ “រ”នោះ និងតម្រូវឲ្យដៃគូតារាកិត្តិយសម្នាក់ធ្វើកាយវិការទៅកាន់ដៃគូដើម្បីឲ្យទសទាយ អ្នកដែលទាយត្រូវនឹងទទួលបានពិន្ទុពីកម្មវិធី។ ក្នុងនោះពាក្យដែលត្រូវបានគេតម្រូវឲ្យតារាកិត្តិយសទាយគឺជាពាក្យ”រួមភេទ” រហូតតារាកិត្តិយសមានលោក រ៉ូលីន និងតារាចម្រៀង អ៊ីណូ បានព្យាយាមធ្វើកាយវិការមិនសមរម្យជាច្រើនដើម្បីឲ្យដៃគូទាយយកពិន្ទុ។ កាយវិកានោះបានរងសំពងដោយការរិះគន់មិនសំច្ចៃមាត់ពីទស្សនិកជនថាជាករណីដែលមិនគួរឲ្យកើតមានឡើងទាំងពាក្យពេចន៍កាយវិការ ព្រោះតែកម្មវិធីនេះចាក់ផ្សាយទាំងលើកញ្ចាក់ទូរទស្សន៍ និងលើបណ្តាញសង្គមដែលនាំឲ្យជះឥទ្ធិពលមិនល្អសម្រាប់សង្គមពិសេសកុមារ និងយុវជននោះ។

នៅមិនទាន់ឃើញមានការបញ្ចេញសារណាមួយពីកម្មវិធីខាងលើនៅឡើយទេ ប៉ុន្តែមានទស្សនិកជនជាច្រើនបានស្នើឲ្យបញ្ចប់ការបញ្ចេញការលេងល្បែងទាយពាក្យ និងសម្មភាពអសីលធម៌បែបនេះនៅលើឆាក។

សូមជម្រាបជូនថា, កម្ពុជាបច្ចុប្បន្ន ក៏ដូចពីសម័យកាលបុរាណ មានក្រមសីលធម៌ វិជ្ជាជីវៈ ស្រឡាញ់វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិ ទីបំផុត ! កម្មវិធី(Freshy Winner) ធ្វើបែបនេះ ទាញផលចំណេញអ្វីខ្លះដល់ជាតិ ? ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនគួរនៅស្ងៀមស្ងាត់ រងចាំការផ្ទុះរិះគន់ទើប ចេញមុខធ្វើការទេ ! ភាពទទួលខុសត្រូវ ត្រូវតែមាន សម្រាប់ការពារផលប្រយោជន៍ជាតិ ។ ពិសេសការផ្សាយនេះបានគ្របដណ្តប់ទូទាំងផ្ទៃប្រទេស ហើយកុមារ យុវជន គាត់ក៏ស្អប់ខ្ពើមនឹងទង្វើអសីលធម៌នេះដែរ។ 

ដូច្នេះកម្រិតសមត្ថភាពពិធីករ អ្នកចាត់ចែង គ្រប់គ្រងកម្មវិធី ត្រូវសិក្សាពីទិដ្ឋភាពសង្គម វប្បធម៌ អរិយធម៌ ប្រព្រៃណីជាតិ ទិដ្ឋភាពច្បាប់ ទិដ្ឋភាពការយល់ដឹងរបស់ប្រជាពលរដ្ឋផង ។

អង្គភាព”មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” រងចាំការបកស្រាយពីម្ចាស់កម្មវិធី ពិធីករ ពិធីការិនី ម្ចាស់ស្ថានីយ រាល់ម៉ោងធ្វើការ ពិសេសកំពុងតាមដាន ថាតើក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កម្រើកខ្លះទេ បើអសីលធម៌ម្លឹង។ ខាងលើជាការរិះគន់ ដោយមិនសំចៃមាត់ ពីទស្សនិកជន ក្មេងចាស់ ប្រុសស្រី គ្រប់ស្រទាប់វណ្ណៈ គឺស្អប់ណាស់ ការបំផ្លាញ់ភាពស្អាតស្អំ របស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរយើង៕ ដោយ៖សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print