កម្លាំងប៉ុស្តិ៍ថ្មកែវនិងកម្លាំងបុស្តិ៍សេកុង ឆ្មក់បង្ក្រាបជនសង្ស័យបានម្នាក់ លួចប្រើឧបករណ៍នេសាទត្រីខុសច្បាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង: យុវជនម្នាក់ជាជនសង្ស័យល្មើសច្បាប់ លួចប្រើឧបករណ៍នេសាទត្រីខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមនិងវត្ថុតាង ប្រតិបត្តិការណ៍នេះបានធ្វើឡើង នៅវេលាម៉ោង៤,២៥នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិដនឡូង ឃុំសេកុង ស្រុកសេសាន ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

នេះបើតាមរបាយការណ៍ប៉ុស្តិ៍ឃុំសេកុងបានបញ្ចាក់ថា: ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដែលប្រើឧបករណ៍នេសាទខុសច្បាប់ មានឈ្មោះឌីត ស៉ីថូង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករស់នៅភូមិ ឃុំ ខាងលើ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ រួមនិងវត្ថុតាងរួមមានត្រីត្រសក់ចំនួន៤កបាល អាគុយ២ ក្បាលឆក់១ និងទូក១គ្រឿង។ 

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាង សមត្ថកិច្ចនគបាលបានធ្វើរបាយការណ៍រួច និងប្រគល់ជនសង្ស័យខាងលើ រួមនិងវត្ថុតាងទៅមន្ត្រីជំនាញ ខណ្ឌជលផលខេត្តស្ទឹងត្រែង ដើម្បីបន្តនិតិវិធីច្បាប់ស្តីពីច្បាប់ជលផល។ 

ដោយ:មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print