កីឡាការិនី ហូ ស្រីណុច តាំងចិត្តសាងកេរ្តិ៍ឈ្មោះឲ្យល្បីដូច ស៊ន សៀវម៉ី

ចែករំលែក៖

ភ្នំពេញ៖ ដោយសារកីឡាការិនី ហូ ស្រីណុចមើលឃើញពីភាពល្បីល្បាញរបស់កីឡាការិនី ស៊ន សៀវម៉ី ដែលជាកីឡាការិនីតេក្វាន់ដូលំដាប់លេខមួយនៅកម្ពុជា និងជាកីឡាការិនីតែម្នាក់ដែលទទួលបានប្រាក់ចំណូលពីកីឡាច្រើនផងនោះ ទើបកីឡាការិនីវាយកូនបាល់វ័យ១៥ឆ្នាំរូបនេះប្តេជ្ញាចិត្តថា នាងនឹងខិតខំហ្វឹកហាត់កសាងកេរ្តិ៍ឈ្មោះឲ្យក្លាយជាកីឡាការិនីវាយកូនបាល់ល្បីម្នាក់តំណាងឲ្យកម្ពុជាទៅចូលរួម ប្រកួតដណ្តើមយកមេដាយពីការប្រកួតនៅក្នុងតំបន់មកជូនជាតិឲ្យខាងតែបាន។

ភាពក្រីក្របានញំាញី ដល់ជីវភាពគ្រូសាររបស់កីឡាការិនីហូ ស្រី ណុច វ័យ១៥ឆ្នាំធ្វើឲ្យនាង សម្រេចចិត្តចូលរួមលេងកីឡាវាយកូនបាល់ហើយបានជម្នះរាល់ឧបសគ្គមកហ្វឹកហាត់ដើម្បីជំរុញខ្លួនឯងឲ្យក្លាយទៅជាកីឡាការិនីល្បីមួយរូបនាថ្ងៃអនាគត។ក្នុងគោលបំណងដ៏ធំរបស់ ហូ ស្រីណុច ចង់រកប្រាក់ចំណូលពីកីឡាទៅជួយដល់ជីវភាពគ្រួសាររបស់នាង ដែលកំពុងជួបតារាក្រីក្រលំបាកតោកយ៉ាកជាខ្លាំងនៅឯខេត្តបាត់ដំបងនោះ។

ហូ ស្រីណុច មានស្រុកកំណើតនៅខេត្តបាត់ដំបង មានបងប្អូន៦នាក់ នាងគឺជាកូនទី៦ កំព្រាឱពុក បច្ចុប្បន្ននាងបានផ្ញើខ្លួនរស់នៅជាមួយមជ្ឈមណ្ឌលកុមារកំព្រា ប៉ុន្តែដោយសារនាងមានទេពកោសល្យផ្នែកកីឡាវាយកូនបាល់ ទើបត្រូវបានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាជ្រើសរើសនាងយក មកបណ្តុះបណ្តាលជំនាញកីឡាវាយកូនបាល់ ហើយទទួលបានការផ្គត់ផ្គង់ពីសហព័ន្ធគ្រប់បែបយ៉ាងបូករួមទាំងការសិក្សាផងដែរ៕

476670_1093350624018969_1566772645836502184_o

12823462_1092884677398897_7132650485524637113_o

885468_1090910680929630_7928437034201996960_o

ដោយ៖ សារីម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print