ខេត្តព្រះសីហនុៈ មិនគួរណានាងគិតខ្លីសម្រេចចិត្តចងក សម្លាប់ខ្លួនទាំងវ័យក្មេងចាកចោលឪពុកម្តាយបែបនេះសោះ ខណៈគ្រាន់តែអន់ចិត្តនឹងគាត់ស្តីបន្ទោសបន្តិចបន្ទួចអោយល្អនោះ? ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១.១៥នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ឋិតនៅចំណុចម្តុំផ្លូវផ្ទះតាឆេ.ស្ថិតក្នុក្រុម៤៥.ភូមិ១.សង្កាតល៤.ក្រុង_ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានអោយដឹងថាៈ សាកសពឈ្មោះខុន.សាពេជ្រភេទស្រី អាយុ១៤ឆ្នាំ.មុខរបរៈជាសិស្ស បានបង្ខំចិត្តយកខ្សែអង្រឹងចងនឹងចម្រឹងបង្អួចចងកសម្លាប់ខ្លួនបណ្តាលអោយស្លាប់ភ្លាមតែម្តង។ ដោយឡែកឪពុកឈ្មោះដា.សុខុនអាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ ម្តាយឈ្មោះឌឿក.ចំរើនអាយុ៣៧ ឆ្នាំមុខរបរលក់ដូរ។
បើតាមការអះអាងពីសាច់ញាតិបញ្ជាក់ថាៈ ករណីចងកខាងលើមូលហេតុខឹងឪពុក.ម្តាយនឹងបងប្អូនស្តីបន្ទោស។
.បច្ចុប្បន្នសាកសពត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៎៕
ដោយ សុខ ខេមរា
...