ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ អាមេរិកបញ្ចេញម៉ាស់៤០០លាន ប្រភេទ N95 ចែកចាយជូនពលរដ្ឋ

ចែករំលែក៖

សេតវិមានអាមេរិកបានប្រកាសថា រដ្ឋាភិបាលអាមេរិកបានសម្រេចបញ្ចេញម៉ាស់ចំនួន៤០០លានម៉ាស់ ប្រភេទ N95 ពីឃ្លាំងស្តុក ចែកចាយជូនពលរដ្ឋដោយអត់គិតថ្លៃ។ នេះជាសកម្មភាពថ្មីបំផុតរបស់រដ្ឋាភិបាលប្រធានាធិបតីបៃឌិន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ តម្រូវការអ្នកប្រើប្រាស់ម៉ាស់N95 បានកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយម៉ាស់N95លក់នៅលើទីផ្សារ ក្នុងតម្លៃពី១-២ដុល្លារក្នុង១ម៉ាស់។ សកម្មភាពរបស់រដ្ឋាភិបាលអាមេរិកកើតឡើងក្រោយពេលមានករណីឆ្លងនៅតែកើនឡើងខ្ពស់ដដែល។នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ៧១០,៩២៨នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ២,៣៧៤នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះនាំឱ្យចំនួនករណីឆ្លងCOVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦៩,៨០៨,៣៥០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៨០,៩៧៦នាក់ និងជាសះស្បើយសរុបជាង ៤៣.៨៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺមានជាង៣៣២លាននាក់។ ក្រុមអ្នកជំនាញសុខាភិបាលនៅសហរដ្ឋអាមេរិកបានព្រមានថា សន្ទុះនៃការឆ្លងរាតត្បាតជំងឺ COVID-19 បង្កឡើងដោយមេរោគបំប្លែងថ្មី Omicron នៅមិនទាន់ឈានដល់«ចំណុចកំពូល» នៅឡើយទេ ហើយនាប៉ុន្មានសប្តាហ៍ខាងមុខទៀត ចំនួនករណីឆ្លងនឹងបន្តកើនឡើងយ៉ាងគំហុកបន្ថែមទៀតនៅទូទាំងសហរដ្ឋអាមេរិក៕ ដោយសាធី

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print