ខេត្តព្រះសីហនុ៖ មានអគ្គិភយ័ឆេះតូបលក់ដូររបស់ពលរដ្ឋតាមផ្លូវម្តុំមុខក្រុមហ៊ុនតេងឡាយស្ថិតនៅក្រុម១៣ ភូមិ៣ សង្កាត់លេខ៣ក្រុងព្រះសីហនុ កាលពីម៉ោងជាង១យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បណ្តាលឲ្យរងការខូចខាតដូចខាងក្រោម ៖
១-តូបទិញអេតចាយ ឈ្មោះ ឃួន វុទ្ធី ភេទប្រុស ឆេះសម្ភាៈទាំងស្រុង ។
២- តូបបញ្ចូលហ្គាស ឈ្មោះ ហ៊ួន ហុង ភេទប្រុស ឆេះសម្ភាៈទាំងស្រុង ។
៣- តូបទិញអេតចាយ ឈ្មោះ សេង គង់ ភេទប្រុស ឆេះ សម្ភាៈទាំងស្រុង ។
៤- យានដ្ឋាន ឈ្មោះ ទុយ រ៉ា ភេទប្រុស ឆេះខូចខាតរថយន្តចំនួន ០៨ គ្រឿង ម៉ូតូ ២ គ្រឿង។
៥-តូប ជាប់យានដ្ឋាន ឈ្មោះ យី សុធា ភេទប្រុស លក់ អីវ៉ាន់គ្រឿងទេស (ចាប់ហួយ) ឆេះខូចខាតទាំងស្រុង ។
៦-តូបលក់អីវ៉ាន់គ្រឿងទេស ចាប់ហ៊ួយ ឈ្មោះ យី ឆវ័ន ភេទប្រុស ឆេះសម្ភាៈទាំងស្រុង ។
៧-តូបលក់បាយ ឈ្មោះ ឆៅ ពណ្ណរាយ ភេទប្រុស ឆេះសម្ភាៈទាំងស្រុង និងម៉ូតូសណ្តោងរុឺម៉ក ០១ គ្រឿង ។
៨-តូបលក់បាយ ឈ្មោះ លាង ដានី ភេទ ស្រី ឆេះសម្ភារៈលក់ដូរទាំងស្រុង ។
៩- តូបឈ្មោះ ម៉េង ផល ភេទប្រុស លក់គ្រឿងភេសជ្ជៈ និងបាយ ឆេះសម្ភាៈទាំងស្រុង ។ ក្រៅពីនេះក៍មានការប៉ះពាល់ខូចខាតទ្រព្យសម្បត្តិពលរដ្ឋនៅជាប់កន្លែងកើតហេតុ និងប៉ះពាល់ដល់បណ្តាញអគ្គិសនី។ ពេលកើតហេតុសមត្ថកិច្ចចំរុះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័ច្រើនគ្រឿង ក្នុងនោះមាន ស្នងការដ្ឋាននគរបាលខេត្ត,កំពង់ផែស្វយត័ ,កងពលតូចលេខ៧០ ,កងរាជអាវុធហត្ថខេត្ត,និងអង្គភាព៩១១ ចុះអន្តរាគមន៍ជួយពន្លត់ ទប់ស្កាត់មិនឲ្យរាលដាលបន្ត ដោយប្រើពេលច្រើនម៉ោងទើបភ្លើងរលត់។ ចំពោះមូលហេតុនៃអគ្គីភយ័នេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បាននៅឡើយ ដោយរង់ចាំស្រាវជ្រាវបន្ត។ ទោះជាយ៉ាងនេះក្តីអគ្គិភយ័នេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕
ដោយ៖ ឆ្លាមសមុទ្រ