រថយន្តធុនធំបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តធុនធំបើកបុកពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២០និង៣៥នាទីយប់ថ្ងៃទីយប់ថ្ងៃទី១៩ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ៦៤-៦៥ស្ថិតក្នុងភូមិ ត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក នីសាន់ ​ត្រេអ៊ី ពាក់ស្លាក់លេខខេមរះភូមិន្ទ3.5844។
មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ
បើកបរមកពីទិសខាងកើតទៅលិច មកដល់ចំណុចខាងលើ បានទៅ បុកពីក្រោយ ម៉ូតូ​ មួយ គ្រឿងម៉ាកវ៉េវ​អាល់ហ្វា ពណ៌ខ្មៅ គ្មានពាក់ស្លាក់លេខ បើកបរដោយឈ្មោះ សែម​សុ័ភក្រ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិសំណាញ់ ឃុំ​ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង​ ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូចំណែកអ្នករត់បង្កបានរតគេចខ្លួនបាតក្រោយកើតហេតុ។

ប្រភពបានបន្តទៀតថាក្រោយកើតហេតុសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
វត្ថុតាំងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បី​ចាតការតាមនីតិវិធី​៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print