ដូចជាសាហាវពេកហើយ! ផឹកស៊ីឌឺដងពាក្រសម្តីកើតហិង្សាកាប់ចាក់គ្នាស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អំពើហិង្សាក្នុងវង់ផឹកស៊ីឌឺដងពាក្រសម្តីបណ្តាលឲ្យកើតជាទំនាស់ឈានដល់ការកាប់ចាក់គ្នាទៅវិញទៅមកបណ្តាលអោយបុរសម្នាក់ស្លាប់ក្រោយពីបញ្ជូនដល់មន្ទីពេទ្យចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់កំជួយសង្គ្រោះ។

អំពើហិង្សាកាប់ចាក់សម្លាប់គ្នាខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១៩និង៣៨នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
នៅចំណុចភូមិ អណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
លោកចន សុភិត អធិការនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថាអំពើហិង្សាខាងលើនេះបង្ករឡើងដោយឈ្មោះ ង៉ែត សុខសាន្ត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើបានយកកាំបិតចិតបន្លែ ចាក់ទៅលើឈ្មោះ វ៉ែន វ៉ាន់ ភេទប្រុស អាយុ ៤០ឆ្នាំ ដែលត្រូវជាបងថ្លៃ រស់នៅក្នុងភូមិឃុំខាងលើជាមួយគ្នា
ចំនួនពីកាំបិត ត្រូវដើមដៃខាងឆ្វេង និងក្រោមដោះខាងស្តាំ បណ្តាលឱ្យស្លាប់។
លោកអធិការនគរបាលស្រុកបានអោយដឹងបន្តទៀតថា៖ មុនពេលកើតហេតុ ឈ្មោះ វ៉ែន វ៉ាន់ បានអង្គុយផឹកស៊ីនៅផ្ទះរបស់ខ្លួនមានគ្នាពីនាក់ទៀតកំពុងអង្គុយផឹកដែហើយ
ឈ្មោះ ង៉ែត សុខសាន្ត មកនិយាយឌឿដងចុះឡើងក៏កើតជាជម្លោះ ហើយជនបង្ករបានយកកាំបិតចុងស្រួចមកជន្លរលើឈ្មោះ វ៉ែន វ៉ាន់ ពេលនោះឈ្មោះ ង៉ែត វ៉ាន់ បានរត់ទៅយកពូថៅពីក្នុងផ្ទះមកកាប់លើឈ្មោះ ង៉ែត សុខសាន្ត ហើយឈ្មោះ ង៉ែត សុខសាន្ត បានចាក់ទៅឈ្មោះ វ៉ែន វ៉ាន់
បណ្តាលឱ្យស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុក។ ចំណែកឈ្មោះ ង៉ែត សុខសាន្ត របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ(ភ្នំពេញ)៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print