រថយន្តពន្លះគ្នាជាមួយរ៉ឺម៉កម៉ូតូរងរបួសធ្ងន់ម្នាក់ម្ចាស់រថយន្តគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈដែលខ្លួនកំពុងតែបើកបររម៉កម៉ូតូហើយបានបុកគ្នាជាមួយនឹងរថយន្តមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧ និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិត្រពាំងលើក ឃុំប្រាំបីមុំស្រុកទ្រាំង ខេត្តតាកែវ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តនិងរុឺម៉កម៉ូតូទិសដៅបញ្ច្រាស់គ្នា ដែលបង្កឡើងដោយរថយន្តម៉ាកតូយូតា ពាក់ស្លាកលេខភ្នំពេញ 2BN 2515 ពណ៌ទឹកប្រាក់ ពេលបើកដល់ចំណុចកើតហេតុបានបុកនឹងរុឺម៉កម៉ូតូមួយគ្រឿងបើកបរដោយឈ្មោះបា៉វ គោ ភេទប្រុសអាយុ ៣៨ឆ្នាំមុខរបរ កសិករ រស់នៅភូមិត្រពាំងប្រីយ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវបណ្ដាលឱ្យរករបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យបង្អែកចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ។
បច្ចុប្បន្នសម្ភារៈបង្កត្រូវសមត្ថកិច្ចជំនាញជើងគោកបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកទ្រាំងដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print