ក្រោយរកឃើញសត្វកណ្តុរ Hamster ឆ្លងកូវីដ១៩ នៅក្នុងហាងលក់សត្វចិញ្ចឹមមួយ ក្នុងទីក្រុងហុងកុង បានធ្វើឲ្យរដ្ឋាភិបាលកោះនេះសម្រេចសម្លាប់សត្វកណ្តុរនេះតែម្តងដើម្បីបញ្ចៀសការឆ្លងទៅកាន់មនុស្ស។ សត្វកណ្តុរទាំងនោះ បានឆ្លងវីរុសកូវីដ ១៩ បំប្លែងថ្មីដែលតា ហើយបានឆ្លងទៅអតិថជន ។ មន្ត្រីសុខាភិបាលបានធ្វើតេស្តទៅលើសត្វកណ្តុរHamster ដោយលទ្ធផល បានឆ្លងកូវីដ១៩ ដែលតាចំនួន១១ក្បាល។ តាមការលើកឡើងរបស់នាយក ក្រសួងកសិកម្ម នេសាទ និងការពារធម្មជាតិ ហុងកុងបានលើកឡើងថាមន្ត្រីរដ្ឋាភិបាលនៅលើកោះនេះបានស្រេចឲ្យសម្លាប់ សត្វកណ្តុរទាំងដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ ។ ជាមួយគ្នានេះដែរ ហុងកុងក៏បានផ្អាកនាំចូលប្រភេទសត្វចិញ្ចឹមកូនដោយទឹកដោះប្រភេទតូចៗ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។ ជាមួយគ្នានេះដែរ មន្ត្រីក្នុងតំបន់បានអំពាវនាវដល់ពលរដ្ឋដែលបានទិញសត្វកណ្តុរHamster ទៅផ្ទះត្រូវយកមកជូនមន្ត្រីសុខាភិបាលដើម្បីដោះស្រាយឲ្យបានមុនថ្ងៃទី២២ខែមករា៕ដោយ៖សាធី.
រូបថត៖vov.vn