ភ្នំពេញ៖នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ជាថ្ងៃទី៧ហើយ នៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសួទី៤ និងបន្តធ្វើការការចាក់ជូនដូស៍មូលដ្ឋាន ដូស៍ទី២ ដូស៍ជម្រុញ ដូស៍ទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខ មានចំនួន០៥ទីតាំងគឺ៖ នៅមណ្ឌលសុខភាពទឹកថ្លា មណ្ឌលសុខភាពភ្នំពេញថ្មី មណ្ឌលសុខភាពក្រាំងធ្នង់ មណ្ឌលសុខភាពឃ្មួញ និងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនោះដែរដ្ឋបាលខណ្ឌសែនសុខក៏សូមអញ្ជើញឪពុកម្តាយ រឺអាណាព្យាបាល បងប្អូនប្រជាពលរដ្ឋ នាំកូនៗដល់អាយុចាក់ រឺអ្នកខកខានមិនទាន់បានចាក់ដោយមូលហេតុផ្សេងៗ និងអ្នកបានចាក់វ៉ាក់សាំងដូស៍ទី១ និងទី២រួចរាល់ មានគម្លាតរយៈពេលពី៤ខែឡើងទៅ ទៅទទួលវ៉ាក់សាំងនៅទីតាំងខាងលើអោយបានគ្រប់ៗគ្នា ដើម្បីបង្ការជំងឺកូវីដ-១៩ ជាពិសេសបង្ការមេរោគបម្លែងថ្មីអូរមេក្រុង ដែលកំពុងចូលសហគមន៍។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការ និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ជៀសវាងមានការយល់ច្រលំដែលបង្កអោយមានការថ្នាំងថ្នាក់ នាំអោយមានការប្រេីប្រាស់ពាក្យសម្តីមិនសមរម្យដែលធ្វេីអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន ឬក្រុមគ្រូពេទ្យរបស់យេីង វ៉ាក់សាំងមានគ្រប់គ្រាន់សម្រាប់បងប្អូន គ្រាន់តែការចាក់បានមុន និងក្រោយប៉ុណ្ណោះ អាស្រ័យលើទីតាំង និងលទ្ធភាពពេទ្យចាក់ សូមមានការយោគយល់ក្នុងការរង់ចាំ៕ដោយ៖ចន្ទ លីហ្សា