Breaking News, អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធនៅរដ្ឋកាយ៉ាហ៍ (Kayah State) !

ចែករំលែក៖

ភ្នំពេញ , ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២៩២២២ បានបញ្ជាក់ថា, សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប៉ះទង្គិចប្រដាប់អាវុធនៅរដ្ឋកាយ៉ាហ៍ (Kayah State)។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្ដែងនូវការព្រួយបារម្ភជាខ្លាំង ចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ (Kayah-State) រវាង យោធា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ។ អំពើហិង្សាដែលនៅតែបន្តកើតមាននេះ កំពុងធ្វើឱ្យប៉ះពាល់ ដល់វឌ្ឍនភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ បានចែករំលែកអំពីភាព ជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ផ្អែកលើបទ ពិសោធន៍ និងមេរៀននានាដែលទទួលបានពីដំណើរការសន្តិភាពរបស់កម្ពុជា សន្តិភាពទាំងស្រុង និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួម និងការឯកភាព ពេញលេញពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងស្មារតីនេះ អ្នកនាំពាក្យយល់ឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែទទួលយកបទឈប់បាញ់ បញ្ចប់នៅរាល់សកម្មភាពដែលហិង្សា អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាប់ផ្តើមកិច្ចសន្ទនា ដើម្បីបង្កើតនូវស្ថានភាពអំណោយផល សំដៅឈានទៅរកការកសាងឡើងវិញនូវសន្តិភាពនៅក្នុង ប្រទេសដែលអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print